អង់គ្លេស គ្រោងប្រើកម្លាំងច្រើនដល់ម្លឹងការពារលោក ត្រាំ​មកទស្សនកិច្ចខែក្រោយ

  • 2018-06-24 01:43:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ​ត្រូវ​បាន​រាយការណ៍​ថា​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ចក្រភព​អង់គ្លេស​នៅ​ថ្ងៃ​ទី ១៣​ខែ​កក្កដា​ខាង​មុខ​នេះ។

ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ ចក្រភព​អង់គ្លេស​គ្រោង​នឹង​ប្រើ​កង​កម្លាំង​រហូត​ដល់ ១ ម៉ឺន​នាក់​ដើម្បី​ការ​ពារ​សុវត្ថិភាព​ប្រធានាធិបតី​អាមេរិក។ ការ​ប្រើ​ប្រាស់​កម្លាំង​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ គឺ​ដើម្បី​ការ​ពារ​ការ​វាយ​ប្រហារ​ភេរវកម្ម និង​បាតុកម្ម​ដែល​គ្រោង​ធ្វើ​ឡើង​ប្រឆាំង​លោក ត្រាំ​នៅ​ភាគ​កណ្ដាល​ទីក្រុង ឡុងដ៍។ ទោះយ៉ាងណាក៏ដោយ លោក ត្រាំ​នឹង​ត្រូវ​បាន​បញ្ចៀស​មិន​ឲ្យ​ធ្វើ​ដំណើរ​កាត់​កន្លែង​មាន​បាតុកម្ម​នោះ​ទេ ហើយ​ទស្សនកិច្ច​នេះ​មាន​រយៈ​ពេល​ត្រឹម ៣​ថ្ងៃ​ប៉ុណ្ណោះ។

គួរ​ឲ្យ​ដឹង​ថា ប្រធានាធិបតី​អាមេរិក​គ្រោង​នឹង​មក​ដល់​ចក្រភព​អង់គ្លេស​នៅ​ថ្ងៃ​ទី ១២​ខែ​កក្កដា​ខាង​មុខ មុន​នឹង​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី និង​ម្ចាស់​ក្សត្រី​អង់គ្លេស​ផង​ដែរ៕

ចុចអាន ៖

ប្រភព៖ Express   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទថ្មី