ម៉ូដសក់ដូណាល់ ត្រាំ ត្រូវគេយកមកបាញ់ជាថ្មី ក្រោយថតជាប់ពពកចម្លែក
- 2018-06-19 07:05:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូដសក់ដូណាល់ ត្រាំ ត្រូវគេយកមកបាញ់ជាថ្មី ក្រោយថតជាប់ពពកចម្លែក
ចន្លោះមិនឃើញ
បុរសម្នាក់រស់នៅរដ្ឋ South Carolina បានថតជាប់ពពករូបរាងស្រដៀងទៅនឹងទម្រង់មុខ និងសក់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។
រូបភាពដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានបង្ហោះទៅក្នុងហ្វេសប៊ុកដោយគណនី AJ Brackins កាលពីសប្ដាហ៍មុនចំថ្ងៃខួបកំណើតរបស់លោកត្រាំតែម្ដង។ ក្នុងនោះលោកបានសរសេរថា "មកមើលពពកនេះមើល! មើលទៅដូចលោក ត្រាំ ណាស់! #MAGA!”។ ការបង្ហោះរបស់លោក ទទួលបានការចាប់អារម្មណ៍ខ្លាំងពីបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គមដោយអ្នកខ្លះបញ្ចេញមតិយល់ស្របថាពិតជាដូចលោកត្រាំណាស់។
គួរឲ្យដឹងថា នេះមិនមែនជាលើកទី ១ទេដែលប្រធានាធិបតីអាមេរិកទី ៤៥ ត្រូវគេបាញ់ដូច្នេះ។ កាលពីខែមេសាកន្លងទៅ ស្ត្រីម្នាក់ក៏ត្រូវគេយកមកប្រៀបធៀបថាមានមុខមាត់ស្រដៀងលោក ត្រាំផងដែរ៕
ចុចអាន ៖
ផ្ទុះសំណើច! ២០សន្លឹក រូបកាត់.តរវាង ដូណាល់ ត្រាំ និង គីម ជុងអ៊ុន ក្នុងជំនួបកំពូល
ដូណាល់ ត្រាំ មានឱកាសខ្ពស់ ឈ្នះពានរង្វាន់ណូបែលសន្តិភាព ក្រោយកិច្ចប្រជុំកំពូល
មកដឹងឈ្មោះ និងរហស្សនាម ដែល ដូណាល់ ត្រាំ ធ្លាប់ហៅ គីម ជុងអ៊ុន មុននិងពេលប្រជុំកំពូល