ការប្រលូកក្នុងទីផ្សារស្មាតហ្វូនរបស់ប្រទេសចិនកាន់តែកំពុងទទួលភាពល្បីល្បាញ ក្នុងនោះមានក្រុមហ៊ុនយក្សជាច្រើនដូចជា Huawei, Oppo, VIVO និង Xiaomi។ ទាំងការរចនារូបរាងនិងលក្ខណៈសម្បត្តិម៉ាស៊ីន ប្រភេទជើងខ្លាំងទាំងនេះសុទ្ធសឹងតែអាចប្រកួតប្រជែងខ្ពស់ធៀបនឹងក្រុមហ៊ុនអាមេរិកឬកូរ៉េខាងត្បូង SAMSUNG/LG និង Apple។
Sabay ណែនាំស្មាតហ្វូនសេរ៊ីថ្មី ៨ ម៉ូឌែលរបស់ក្រុមហ៊ុនចិន ពោលគឺជាជំនាន់ក្រោយ កប់ទាំងរូបរាង ខ្លាំងទាំងកម្លាំងម៉ាស៊ីន។
១.VIVO NEX S:
- អេក្រង់: ៦,៦ អ៊ីញ កម្រិត ១០៨០p ប្រភេទ OLED គ្មានស្នាមឆក
- កាមេរ៉ាក្រោយ: ភ្លោះក្រោយទំហំ ១២+៥MP
- កាមេរ៉ាមុខ: ប្រភេទ Pop-up បង្កប់ក្នុងម៉ាស៊ីនទំហំ ៨ MP
- មុខងារស្កេនខ្ចៅដៃបង្កប់ក្រោមអេក្រង់
- បន្ទះឈីប : Snapdragon 845
- អង្គផ្ទុក/RAM: 256GB/8GB
- មានរន្ធដោតកាស
២.Oppo Find X:
- អេក្រង់: ៦,៤ អ៊ីញ កម្រិត ១០៨០p ប្រភេទ OLED គ្មានស្នាមឆក
- កាមេរ៉ា: ប្រភេទ Pop-upភ្លោះក្រោយទំហំ ១៦+២០MP និងខាងមុខទំហំ ២៥ MP
- មុខងារស្កេនផ្ទៃមុខ 3D
- បន្ទះឈីប : Snapdragon 845
- អង្គផ្ទុក/RAM: 256GB/8GB
៣.Xiaomi Mi Mix 2S:
- អេក្រង់: ៦,៦ អ៊ីញ កម្រិត ១០៨០p ប្រភេទ LCD គ្មានស្នាមឆក
- កាមេរ៉ាក្រោយ: ភ្លោះក្រោយទំហំ ១២+១២MP
- កាមេរ៉ាមុខ: ទំហំ ៥ MP ស្ថិតផ្នែកខាងក្រោមតួអេក្រង់
- មុខងារស្កេនខ្ចៅដៃនៅខ្នងតួម៉ាស៊ីន
- បន្ទះឈីប : Snapdragon 845
- អង្គផ្ទុក/RAM: 256GB/8GB
៤.Huawei P20 Pro:
- អេក្រង់: ៦,១ អ៊ីញ កម្រិត ១០៨០p ប្រភេទ OLED មានស្នាមឆក
- កាមេរ៉ាក្រោយ: បីគ្រាប់ទំហំ ៤០ + ២០ (Monochrome) + ៨ (Telephoto 3x) MP
- កាមេរ៉ាមុខ: ទំហំ ២៤ MP
- មុខងារស្កេនខ្ចៅដៃនៅខ្នងតួម៉ាស៊ីន
- បន្ទះឈីប : Hisilicon Kirin 970
- អង្គផ្ទុក/RAM: 128GB/6GB
៥.Meizu 15:
- អេក្រង់: ៥,៥ អ៊ីញ កម្រិត ១០៨០p ប្រភេទ OLED
- កាមេរ៉ាក្រោយ: ភ្លោះទំហំ ១២+២០ MP
- កាមេរ៉ាមុខ: ទំហំ ២០ MP
- មុខងារស្កេនខ្ចៅដៃនៅខ្នងតួម៉ាស៊ីន
- បន្ទះឈីប : Snapdragon 660
- អង្គផ្ទុក/RAM: 128GB/4GB
- មានរន្ធដោតកាស
៦.VIVO X21:
- អេក្រង់: ៦,៣ អ៊ីញ កម្រិត ១០៨០p ប្រភេទ OLED
- កាមេរ៉ាក្រោយ: ភ្លោះទំហំ ១២+៥ MP
- កាមេរ៉ាមុខ: ទំហំ ១២ MP
- មុខងារស្កេនខ្ចៅដៃបង្កប់ក្រោមអេក្រង់
- បន្ទះឈីប : Snapdragon 660
- អង្គផ្ទុក/RAM: 128GB/6GB
មានរន្ធដោតកាស/រន្ធ Micro USB
៧.Oppo R15 Pro:
- អេក្រង់: ៦,៣ អ៊ីញ កម្រិត ១០៨០p ប្រភេទ OLED
- កាមេរ៉ាក្រោយ: ភ្លោះទំហំ ១៦+២០ MP
- កាមេរ៉ាមុខ: ទំហំ ២០ MP
- មុខងារស្កេនខ្ចៅដៃនៅផ្នែកខាងក្រោយតួម៉ាស៊ីន
- បន្ទះឈីប : Snapdragon 660
- អង្គផ្ទុក/RAM: 128GB/6GB
- មានរន្ធដោតកាស/រន្ធ Micro USB
៨.Xiaomi Mi 8:
- អេក្រង់: ៦,២ អ៊ីញ កម្រិត ១០៨០p ប្រភេទ OLED
- កាមេរ៉ាក្រោយ: ភ្លោះទំហំ ១២+១២ MP
- កាមេរ៉ាមុខ: ទំហំ ២០ MP
- មុខងារស្កេនខ្ចៅដៃនៅផ្នែកខាងក្រោយតួម៉ាស៊ីន
- បន្ទះឈីប : Snapdragon 660
- អង្គផ្ទុក/RAM: 128GB/8GB
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
ប្រភព៖
theverge
ប្រែសម្រួល៖ កៅ រក្សា