ស្អប់ទូរសព្ទក្បាលឆកណាស់មែនទេ? ទូរសព្ទនាពេលអនាគតរបស់ Samsung អាចជួយបាន

  • 2018-06-25 03:16:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Samsung បានបង្ហាញនូវគម្រូនៃការរចនាម៉ូតទូរសព្ទជំនាន់ក្រោយរបស់ខ្លួនហើយ ដោយលើកនេះ វាធ្វើរូបរាងមកដោយភា្ជប់ជាមួយពាក្យ "គ្មាន" ទាំងអស់ គឺ គ្មានគែម គ្មានរន្ធដោយកាស ៣.៥ ម.ម គ្មានប៊ូតុងចុច និង គ្មានក្បាលឆក។

ក្រុមហ៊ុនផលិតទូរសព្ទធំផ្ដាច់គេ ដែលមានទីស្នាក់ការនៅប្រទេសកូរ៉េខាងត្បូងនេះ បានចុះឈ្មោះលើប័ណ្ណម្ចាស់កម្មសិទ្ធិ (ប៉ាតង់) ជាមួយនឹងការិយាល័យ ប័ណ្ណកម្មសិទ្ធិ និង ការជួញដូរ របស់សហរដ្ឋ​អាមេរិក​ហើយ ជាមួយនឹងរូបរាងគម្រូរបស់ទូរសព្ទ Galaxy ជំនាន់ថ្មីនេះទាំងមូល ដែលមានផ្ទៃអេក្រង់លាតពេញផ្នែកខាងក្រោម ដូច iPhone X តែម្ដង និងក្បាលខាងលើសឹងតែលាតដល់គែមទូរសព្ទផ្ទាល់ តែមិនមានរូបរាងជាក្បាលមួយដុំ ដូចទូរសព្ទភាគច្រើននាពេលបច្ចុប្បន្ននោះទេ។

បើតាមព័ត៌មាន MobielKopen ចេញពីប្រទេស ហូឡង់ ការរចនារបស់ទូរសព្ទគម្រូថ្មីនេះ ធ្វើឡើងយកលំនាំាតាម ការរចនាម៉ូតរបស់ត្រកូល Samsung Galaxy Note ដែលផ្ទៃដ៏ធំរបស់ទូរសព្ទនេះ នឹងមានអេក្រង់កោងទាំងសងខាង ដូច Galaxy Note 8 ដែរ។ ប៉ុន្តែ មានរឿងមួយគួរឲ្យសោកស្ដាយ ដោយសារតែគម្រូទូរសព្ទនេះ ទើបតែចុះប័ណ្ណកម្មសិទ្ធិ ដូចនេះ មានភាគរយច្រើន ដែលវាមិនអាចចេញលើ Samsung Galaxy Note 9 ដែលនឹងប្រកាសចេញក្នុងខែ សីហា ឆ្នាំនេះឡើយ។

ទូរសព្ទ Samsung Galaxy Note 8

យ៉ាងណាមិញ បើមើលតាមរូបរាងនៃទូរសព្ទថ្ងៃអនាគតរបស់ Samsung នេះ វាបានបង្ហាញថា ក្រុមហ៊ុនមួយនេះ នឹងប្រើប្រាស់បច្ចេកវិទ្យាឥតខ្សែច្រើននៅលើ Smartphone នោះ។ កន្លែងស្កេនខ្ចៅដៃ ត្រូវបានដកចេញលែងប្រើប្រាស់ ដែលវាអាចជំនួសដោយ ការស្កេនខ្ចៅដៃលើអេក្រង់ ហើយអ្វីដែលអ្នកប្រើប្រាស់កាសខ្សែភាគច្រើន កាន់តែសោកស្ដាយទៀតនោះ គឺ Samsung នឹងដើរតាមក្រុមហ៊ុនផលិតទូរសព្ទដទៃដែរហើយ ដោយដករន្ធដោតកាស ៣.៥ ម.ម ចោលតែម្ដង។

ចុចអាន៖

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទពេញនិយម