ហែកមើលគ្រឿងក្នុង Vivo Nex ឃើញមានរឺស័រមួយ
- 2018-06-25 03:28:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហែកមើលគ្រឿងក្នុង Vivo Nex ឃើញមានរឺស័រមួយ
ចន្លោះមិនឃើញ
ក្រុមហ៊ុនចិន Vivo រកឃើញវិធីសាស្ត្រល្អមួយដើម្បីគេចផុតពីការប្រើរចនាបថក្បាលឆក និងបង្កើតបានអេក្រង់លាតពេញផ្ទៃ នោះគឺកាមេរ៉ា Selfie ដែលបង្កប់ក្នុងតួខ្លួនទូរសព្ទ អាចលៀនចេញក្រៅពេលត្រូវការ។
ក្រុមការងារ MyFixGuide បានហែកមើលគ្រឿងក្នុងរបស់ Vivo Nex ដើម្បីមើលថាកាមេរ៉ាដែលអាចលៀនចេញក្រៅនេះ មានគ្រឿងបន្លាស់បែបណា។ តាមរយៈរូបភាពមួយសន្លឹកដែលបង្ហាញពីគ្រឿងក្នុងរបស់ Vivo Nex គេឃើញមានរឺស័រមួយ ប៉ុន្តែតាមពិតទៅស្ពឺពណ៌ទឹកប្រាក់ឯណោះទេ ជាអ្នករុញកាមេរ៉ាចេញមកក្រៅ។
ផ្នែកនីមួយៗត្រូវបានរៀបចំមានសណ្ដាប់ធ្នាប់ល្អណាស់ ប៉ុន្តែការធ្វើចលនាចុះឡើងៗ អាចឲ្យផ្នែកទាំងនេះងាយនឹងខូចបំផុត។ រូបភាពគ្រឿងក្នុងនេះក៏បានបង្ហាញអំពីប្រព័ន្ធ Speaker បង្កប់ក្រោមផ្ទៃអេក្រង់ដែលជំនួសនូវរន្ធស្ដាប់ Earpiece ផងដែរ៕