ឥណ្ឌាហាមឃាត់ការប្រើប្រាស់ប្លាស្ទិក បើហ៊ានល្មើសនឹងត្រូវពិន័យធ្ងន់ក

  • 2018-06-26 02:45:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីក្រុង​ម៊ុមបៃ​នៃ​ប្រទេស​ឥណ្ឌា បាន​ហាម​ឃាត់​ការ​ប្រើ​ប្រាស់​បា្លស្ទិក​ទាំង​ស្រុង ហើយ​អ្នក​ល្មើស​នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់ និង​អាចឈាន​ដល់​ជាប់​ពន្ធ​ធនាគារ​រយៈ​ពេល ៣​ខែ។

ការ​ហាម​ឃាត់​ទូទាំង​រដ្ឋ Mahasrashtra នឹង​ចាប់​ផ្ដើម​អនុវត្ត​នៅ​ចុង​សប្ដាហ៍​នេះ​ដោយ​មាន​អ្នក​ត្រួត​ពិនិត្យ​ពិសេស​នៅ​តាម​ភោជនីយដ្ឋាន និង​ហាង​លក់​ម្ហូប​អាហារ​ជា​ដើម។ ដោយ​ឡែក​សម្រាប់​អ្នក​ល្មើស​លើក​ទី ១ នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់ ៥ ០០០ រូពី (៦០ដុល្លារ), លើក​ទី ២ ពិន័យ ១០ ០០០ រូពី (១២០ ដុល្លារ) ហើយ​លើក​ទី ៣​ជា​លើក​ចុងក្រោយ នឹង​ពិន័យ ២៥ ០០០ រូពី (៣០០ ដុល្លារ) និង​ជាប់​ពន្ធធនាគារ​រយៈ​ពេល ៣​ឆ្នាំ​ទៀត​ផង។

គួរ​ឲ្យ​ដឹង​ថា ការ​ហាម​ឃាត់​នេះ​ត្រូវ​បាន​ប្រកាស​តាំង​ពី​ខែ មិនា​មក​ម្ល៉េះ ហើយ​អាជ្ញាធរ​បាន​ទុក​ពេល​ឲ្យ​ភោជនីយដ្ឋាន និង​ហាង​លក់​ទំនិញ​ទាំង​អស់​រួច​មក​ហើយ មុន​ពេល​អនុវត្ត​ការ​ផាក​ពិន័យ៕

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទថ្មី