អ្នក​គាំទ្រ BLACKPINK ម្នាក់​សង្ហា​ខ្លាំង​ តែ​បើ​ដឹង​អត្តសញ្ញាណ​បុរស​​នោះ​​វិញ​ គ្រប់គ្នា​ភ្ញាក់​​ដាច់​ចង្កេះ

  • 2018-06-26 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ២៣ ខែ​មិថុនា​នេះ ក្រុម​ចម្រៀង Black Pink បាន​ធ្វើ​ពិធី​ជួបជុំ​អ្នក​គាំទ្រ​មួយ​នៅ​ក្រុង Goyang របស់​ខេត្ត Gyeonggi។ ក្នុង​ពិធី​ជួបជុំ​នោះ​ដែរ ក្រុម​តារា​ចម្រៀង​មួយ​នេះ មិន​សូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នោះ​ទេ ប៉ុន្តែ​ចំពោះ​អ្នក​គាំទ្រ​ជនជាតិ​ថៃ​ម្នាក់ ត្រូវ​បាន​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ជាមួយ​នឹង​រូបរាង​ដ៏​ស្រស់​សង្ហា​របស់​លោក។ ក្រោយ​ពី​សង្កេត​រូបរាង និង​មុខមាត់​ឲ្យ​បាន​កាន់​តែ​ច្បាស់​នោះ ទើប​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​ចាប់​អារម្មណ៍​ថា បុរស​រូប​នោះ​ជា​តារា​ម៉ូដែល​ដ៏​ល្បី​មួយ​រូប​ប្រចាំ​ប្រទេស​ថៃ។

​បុរស​រូប​នោះ ត្រូវ​បាន​ឲ្យ​ដឹង​ថា​មាន​ឈ្មោះ Great Sapol Assawamunkong កើត​ក្នុង​ឆ្នាំ ១៩៩៣ គឺ​ជា​តារា​ម៉ូដែល​មួយ​រូប​ប្រចាំ​ប្រទេស​ថៃ។ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ លោក Great បាន​ធ្លាប់​​បង្ហាញ​ខ្លួន​ក្នុង​ខ្សែ​ភាពយន្ត​ថៃ​ចំនួន​២​រឿង "Por Yung Lung Mai Wahng” និង "Rak Wan Ban Wun”។ តារា​ម៉ូដែល​រូប​នេះ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង ដោយ​សារ​ទេពកោសល្យ និង​រូបរាង​ដ៏​ស្រស់​សង្ហា​របស់​លោក។

វត្តមាន​របស់​លោក​ក្នុង​ពិធី​ជួបជុំ​អ្នក​គាំទ្រ​របស់​ក្រុម Black Pink នេះ​ដែរ គឺ​ដោយ​សារ​តែ​លោក​ជា​អ្នក​គាំទ្រ​មួយ​រូប​របស់​តារា​ចម្រៀង Lisa៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា