ជាជម្រើស​ចុងក្រោយ​ Tao លាអ្នកគាំទ្រ​​ លាភាពអ៊ូអរទៅ​កន្លែងដ៏ស្ងប់ស្ងាត់បំផុត

  • 2018-06-26 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huang Zitao តារា​ចម្រៀង​ដែល​បាន​ដើរ​ចេញ​ពី​ផលិតកម្ម​ SM បាន​ប្រកាស​ជាសាធារណៈ​ថា​ លោក​នឹងដក​ខ្លូន​ពី​ពិភព​សិល្បៈ​មួយ​រយៈ​ធំ​ក្នុង​ពេល​ឆាប់ៗ។

អតីត​សមាជិក​ក្រុម EXO ដែល​ទើប​បញ្ចប់​កាតព្វកិច្ច​ក្នុង​កម្មវិធី​ចិន​ Produce 101 បាន​ថ្លែង​ទៅ​ប្រាប់​អ្នកគាំទ្រ​លើ​គណនី​ Weibo ថា​លោក​នឹង​ចំណាយ​ពេល​ឈប់​សម្រាក​ពី​សិល្បៈ​មួយ​រយៈ​ពេល​ធំ ព្រោះ​លោក​ចង់​ប្រមូល​អារម្មណ៍​ផ្ដោត​ធ្វើ​តន្ត្រី។ Tao បាន​សរសេរ​ថា៖ "ខ្ញុំ​អាច​ដាក់​ទូរសព្ទ​ចុះ​ និង​សម្រាក​ពី​ការងារ​ទន្ទេញ​ប៉ារ៉ូល​រឿង​ហើយ។ ខ្ញុំ​មិន​ចង់​រាំ​ទៀត​ទេ ហើយ​ខ្ញុំ​នឹង​ចាកចេញ​ពី​ទីក្រុង​ដ៏​ស៊ីវិល័យ​នេះ​ ទៅ​កាន់​កន្លែង​មួយ​ដែល​គ្មាន​ការ​រំខាន និង​ជាទីដែល​ខ្ញុំ​អាច​សម្រាក​ ហើយអាច​ផ្ដោត​ធ្វើ​តន្ត្រី​របស់​ខ្ញុំ​បាន​ស្ងប់​ចិត្ត”។

រយៈ​ពេល​ប៉ុន្មាន​ខែ​កន្លង​មក​ តារា​ចិន​វ័យ​ ២៥​ឆ្នាំ​នេះ​ ប្រឹងប្រែង​ធ្វើការ​មិន​ឈប់​ក្នុង​ពិភព​សិល្បៈ ទាំង​ការងារ​សម្ដែង​ ទាំង​ការ​ដឹកនាំ​កម្មវិធីជា​ដើម។

ជាពាក្យពេ​ចន៍​ចុង​ក្រោយ​ លោក​ក៏​បាន​សរសេរ​ថា៖ "ខ្ញុំ​ពេញចិត្តណាស់ដែល​បាន​រស់នៅ​ក្នុង​ជំនាន់​នេះ។ ខ្ញុំ​នឹង​ត្រឡប់​ចូល​ពិភពសិល្បៈវិញ សូម​ទាំងអស់គ្នា​អនុញ្ញាត​ឲ្យ​ខ្ញុំ​លាក់​ខ្លួន​នៅ​រយៈ​ពេល​ដ៏​សែន​យូរ​ផង”៕

ប្រភព៖ jaynestars   ប្រែ​សម្រួល៖ យី សុធារី