អបអរ! បទ "Like That” របស់ Kris Wu បំបែក​កំណត់ត្រា Billboard Hot 100

  • 2018-06-26 07:25:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​ថ្មី​របស់​តារា​ចម្រៀង​ Kris Wu ដែល​បាន​ចេញ​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី ១៨ ខែ​ឧសភា​នោះ ​មិន​ត្រឹម​តែ​បំបែក​កំណត់ត្រា​លើ​តារាង US iTunes ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បំបែក​កំណត់​ត្រា​លើ​តារាង Billboard Hot 100 ទៀត ដែល​ជា​កំណត់​ត្រា​ថ្មី​មួយ​សម្រាប់​តារា​ចម្រៀង​ចិន។

តារា​ចម្រៀង​ចិន​កាត់​កាណាដា​រូប​នេះ បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​របស់​លោក​កាល​ពី​ថ្ងៃ​ទី ១៨ ខែ​ឧសភា និង​បាន​ស្ថិត​លើ​កំពូល​តារាង​បទ​ចម្រៀង​ក្នុង​ប្រទេស​ចិន។ នៅ​ថ្ងៃ​ទី ០៤ ខែ​មិថុនា បទ​ចម្រៀង​របស់​លោក​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ១ លើ​តារាង US iTunes។ ក្រោយ​មក​កាល​ពី​ពេល​ថ្មី​ៗ​នេះ បទ​ចម្រៀង​របស់​លោក​ក៏​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ ៧៣ លើ​តារាង Billbaord Hot 100 ក្នុង​នាម​ជា​តារា​ចម្រៀង​ចិន​ដំបូង​គេ​បង្អស់​ដែល​ជាប់​លើ​តារាង​មួយ​នេះ។

បើ​យោង​ទៅ​តាម​តារា​ចម្រៀង Kris Wu ផ្ទាល់ លោក​បាន​បញ្ជាក់​ថា លោក​បាន​ចំណាយ​ពេល ២ ឆ្នាំ​ក្នុង​ការ​រៀប​ចំ​ខ្លួន​របស់​លោក​នេះ ហើយ​លោក​សង្ឃឹម​ថា​លោក​នឹង​អាច​ក្លាយ​ជា​ឈិន​ឡុង​ប្រចាំ​ផ្នែក​ចម្រៀង ដែល​អាច​នាំ​លោក​ខាង​លិច និង​ខាង​កើត​ឲ្យ​មក​នៅ​ជាមួយ​គ្នា។

ជា​ការ​អរគុណ​ចំពោះ​ការ​ជាប់​ចំណាត់​ថ្នាក់​របស់​លោក​លើ​តារាង Billboard តារា​ចម្រៀង Kris Wu បាន​និយាយ​តាម​គណនី Weibo ថា៖ "ក្នុង​នាម​ជា​ជន​ជាតិ​ចិន​មួយ​រូប ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ណាស់។ តំណក់​ឈាម​របស់​ខ្ញុំ​គឺ​រត់​កាត់​តំណក់​ឈាម​នៃ​ដូន​តា​នៃ​អាណាចក្រ​ពណ៌​លឿង​មួយ​នេះ។ យើង​ត្រូវ​ធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​ចម្រៀង​របស់​យើង។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​ខិតខំ​ប្រឹងប្រែង​ធ្វើ"៕

ប្រភព៖ jaynestars   ប្រែ​សម្រួល៖ អន សុភក្ត្រា