តំណាងរាស្ត្រ ហ៊ុន ម៉ានី៖ "បាតដៃខ្មៅ" ជាភាពយន្តដំបូងដែលខ្ញុំសឹងមិនហ៊ានព្រិចភ្នែក

  • 2018-06-27 07:53:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុង​ស្មារតីលើក​ទឹកចិត្ត​យ៉ាង​ធំធេង ឯកឧត្តម ហ៊ុន​ម៉ានី តំណាង​រាស្រ្ត និង​ជា​ប្រធានសហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​បង្ហើប​ដោយ​មោទកភាព​នៅ​ក្រោយ​ទស្សនា​ចប់​ភាពយន្ត​ "បាតដៃខ្មៅ" ថា នេះ​ជារឿង​ខ្មោច​ដំបូង ដែល​លោក​ទទួល​អារម្មណ៍​ថា​មិន​ចង់​ព្រិច​ភ្នែក​ពី​ឆាក​មួយ​ទៅ​ឆាក​មួយ។

"ខ្ញុំ​កោត​សរសើរ​ទំាង​សាច់​រឿង Sound Track និង​បច្ចេក​ទេស​ផ្សេងៗ​ទៀត ពិសេស​ការ​ចូល​រួម​សម្តែង​របស់​ក្រុម​តារា Origional Song”។

"បាតដៃខ្មៅ" ជា​ភាពយន្ត​ដែល​កម្លាយ​ចេញ​ពី​ប្រលោម​លោក​របស់ ពេជ្រ បណ្ឌិត ដឹកនាំ​ដោយ​លោក មាស​ រស្មី អត្ថបទ​ភាពយន្ត​ដោយ​លោក ពិសី ថត​ដោយ​ ប៊ុន ចាន់វិសាល ហើយ​បង្កើត​ភ្លេងOST  ដោយ​តន្ត្រីករ​ កង ពិសិដ្ឋ និង នេនទុំ។

សាច់​រឿង​ផ្តោត​ លើ​យុវជន​មួយ​ក្រុម​ដែល​បាន​ជ្រុល​ជ្រួស​សម្តី​នៅ​ក្នុង​បេសកកម្ម​សម្តែង​នា​តំបន់​បងប្អូន​ជន​ជាតិ​ដើម​ភាគ​តិច។ បន្ទាប់​ពី​នោះ​ពួក​គេ​បាន​ពើប​ប្រទះ​រឿង​មិន​ល្អ​ជា​បន្ត​បន្ទាប់ ទម្រាំ​ឲ្យ​រក​ឃើញ​មូល​ហេតុ​ និង​ស្វែង​រក​ដំណោះ​ស្រាយ។

"ជំនឿ​ខ្មែរ​យើង​មាន​លក្ខណៈ​វិសេស​វិសាល​ជា​ប្រពៃណី​វប្បធម៌​របស់​ជាតិ! ជំនឿ​ដែល​ល្អៗ​នាំ​មនុស្ស​ឲ្យ​មាន​ឥរិយាបថ​ល្អ ទម្លាប់​ល្អ ជា​អ្វី​ដែល​យើង​គួរ​តែ​មាន​នៅ​ក្នុង​ភាពយន្ត ដូច​រឿង​បាត​ដៃ​ខ្មៅ​នេះ​ជា​ចំណុច​ល្អ​មួយ!”។ អ្នក​តំណាងរាស្ត្រ​សង្កត់​ធ្ងន់។ ភាព​យន្ត​រឿង "បាតដៃខ្មៅ" នឹង​ចេញ​បញ្ចាំង​គ្រប់់​រោង​ភាពយន្ត​ចាប់​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ៕

អត្ថបទៈ ពិសី