គ្រូ​អាល្លឺម៉ង់​ Joachim Low ថា ក្រុម​ខ្លួន​សម​នឹង​ធ្លាក់​ហើយ!

  • 2018-06-28 04:16:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ជម្រើស​ជាតិ​អាល្លឺម៉ង់​លោក  Joachim Low យល់​ឃើញ​ថា ក្រុម​របស់​លោក​សម​​នឹង​ធ្លាក់​​ចេញ​ពី World Cup ហើយ បន្ទាប់​​ពី​ធ្វើ​មិន​បាន​ល្អ​នៅ​៣​ប្រកួត​កន្លង​ទៅ។

ក្រុម​ការពារ​តំណែង​ជើងឯក​​​បាន​បញ្ចប់​ទៅ​ស្ថិត​នៅ​បាត​តារាង​ពូល F ក្រោយ​ចាញ់​កូរ៉េខាងត្បូង ២-០។ នេះ​គឺ​ជា​ការ​ធ្លាក់​ចេញ​ពី​ពូល​លើក​ដំបូង​របស់​អាល្លឺម៉ង់​នៅ World Cup ចាប់​តាំង​ពី​ឆ្នាំ​១៩៣៨។ កាល​ពី​យប់​មិញ​ជា​ការ​ប្រកួត​ដ៏​ក្ដៅ​គគុក​ ស៊ុយអែត​បាន​យក​ឈ្នះ​ម៉ិចស៊ីកូ ៣-០ ដូច្នេះ​មាន​ន័យ​ថា អាល្លឺម៉ង់​ត្រូវ​ការ​ឈ្នះ​តែ​១​គ្រាប់​គត់​ដឹង​តែ​បាន​ឡើយ។

“ពួក​យើង​​បាន​ឃើញ​ស៊ុយអែត​នាំ​មុខ​គូ​ប្រកួត​គេ ដូច្នេះ​ពួក​យើង​ប្រឹង​ដាក់​សម្ពាធ ប៉ុន្តែ​ក្រុម​របស់​ពួក​យើង​​បាន​ខកខាន​ឱកាស​ជា​ច្រើន​ក្នុង​ការ​ប្រកួត​ដ៏​ងាយស្រួល។ ដូច្នេះ​ពួក​យើង​សម​នឹង​ធ្លាក់​ចេញ​ហើយ។ ក្នុង​ព្រឹត្តិការណ៍​នេះ​ ពួក​យើង​មិន​សម​ឈ្នះ​ការ​ប្រកួត​ណា​ទេ​ឬ​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ទេ។ ពួក​យើង​ធ្លាក់​មិនមែន​ដោយ​សារ​ពួក​យើង​មិន​ចង់​ឈ្នះ​នោះ​ទេ ប៉ុន្តែ​ពួក​យើង​គ្មាន​​ឱកាស​រក​ពិន្ទុ​ដើម្បី​នាំ​មុខ"។ សម្ដី Joachim Low៕ ​​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម