ទីបំផុត Amazon ទាញទម្លាក់ Apple ជាប់ជាស្លាកយីហោមានតម្លៃថ្លៃបំផុតនៅសហរដ្ឋអាមេរិក
- 2018-06-28 11:37:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត Amazon ទាញទម្លាក់ Apple ជាប់ជាស្លាកយីហោមានតម្លៃថ្លៃបំផុតនៅសហរដ្ឋអាមេរិក
ចន្លោះមិនឃើញ
ក្រុមហ៊ុន Amazon បានប្រជែងយកឈ្នះ Apple ក្លាយជាស្លាកយីហោដែលមានតម្លៃបំផុតនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៨ នេះ។ ឆ្នាំទៅ Google ស្ថិតនៅតំណែងលេខ ១ ប៉ុន្តែធ្លាក់ចុះអស់ប្រមាណ ១០ ភាគរយក្នុងឆ្នាំនេះ រហូតត្រូវខ្ទាតមកដល់លេខ ៣។
តម្លៃស្លាកយីហោនៃក្រុមហ៊ុន Amazon បានកើនឡើង ៤២ ភាគរយ ស្មើនឹង ១៥០,៨ ពាន់លានដុល្លារ ជាលទ្ធផលដ៏ល្អប្រសើរមួយ ធៀបនឹង Apple ឡើងត្រឹម ៣៧ ភាគរយ ស្មើ ១៤៦,៣ ពាន់លានដុល្លារ ឈរនៅលំដាប់ទី ២។ ក្រឡេកទៅក្រុមហ៊ុនរបស់លោក Larry Page ឡើងបាន ១០ ភាគរយ ស្មើ ១២០,៩ ពាន់លានដុល្លារ បរាជ័យក្នុងការរក្សាតំណែងកំពូលប្រចាំឆ្នាំ។
នៅតំណែង Top 10 បន្ទាប់មានក្រុមហ៊ុន Facebook, AT&T, Microsoft, Verizon, Walmart, Wells Fargo និង Chase។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: