Angelina Jolie បញ្ចេញ​ស្ទីល​​មិន​ចាញ់​ Meghan Markle ក្នុង​កម្មវិធី​រាជវង្ស

  • 2018-06-29 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង Angelina Jolie បាន​បង្ហាញ​ខ្លួន​ជាមួយ​ស្ទីល​សម្លៀកបំពាក់​​ស្រដៀង​គ្នា​ជាមួយ​នឹង​ស្ទីល​របស់​ Meghan Markle ពេល​ចូលរួម​កម្មវិធី​រាជវង្ស​មួយ​នៅ​ទីក្រុង​ឡុង ប្រទេស​អង់គ្លេស។

តារា​សម្ដែង​ឈ្នះ​ពាន​អូស្ការ​វ័យ​ ៤៣​ឆ្នាំ​រូប​នេះ បាន​ស្លៀក​ឈុត​ពណ៌​ស​ប្រផេះ​វាល​ករ​ ជាមួយ​នឹង​មួក​ ដែល​មើល​ទៅ​ពិត​ជា​មាន​លក្ខណៈ​ថ្លៃ​ថ្នូរ​និង​សាក​សម​ក្នុង​ការ​បង្ហាញ​ខ្លួន​ជាមួយ​ខ្សែ​រាជវង្ស​អង់គ្លេស។

ចំពោះ​ការ​តុប​តែង​ម៉ូដ​សក់​និង​មួក​របស់​នាង​ គឺ​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​ អ្វី​ដែល​ Meghan បាន​ពាក់​កាល​ពី​ខែ​មុន​ ក្នុង​ឱកាស​ចូលរួម​កម្មវិធី​មួយ​ជាមួយ​ព្រះ​អង្គ​ម្ចាស់​ Harry ​ក្រោយ​រៀប​អាពាហ៍ពិពាហ៍។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ ឈុត​សម្លៀក​បំពាក់​នេះ​បាន​កែច្នៃ​ឡើង​ដោយ អ្នក​ច្នៃ​ម៉ូដ​ Ralph & Russo ដែល​ជា​អ្នក​ច្នៃ​ម៉ូដ​ឲ្យ​ Meghan ក្នុង​ឈុត​ស្លៀក​ដើម្បី​ថត​រូប​ភ្ជាប់​ពាក្យ​កាល​ពី​ប៉ុន្មាន​ខែ​មុន។ នេះ​បញ្ជាក់​ថា អ្នក​ទាំង​ពីរ​គឺ​សុទ្ធ​តែ​ជា​អ្នក​ចូល​ចិត្ត​ការ​ច្នៃ​ម៉ូដ​របស់ Ralph & Russo ដូច​គ្នា៕

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ