អុញនោះ! សាឡាត់ ស្រីឡាង ត្រៀមគម្រោងសងសឹក ប៊ឺរី

  • 2018-07-02 06:37:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែងស្រីពូកែលេងសើចច្រើន កញ្ញា សាឡាត់ ស្រីឡាងកំពុងតែមានរឿងមិនសុខចិត្តក្នុងការសម្តែងជាមួយតារាប្រុសគឺលោកបឺរី ដែលធ្លាប់ធ្វើបានរូបនាងពេលរួមការងារជាមួយគ្នាកន្លងមើលធ្វើឲ្យនាងចាំឱកាសបានជួបនឹងលេងឲ្យចាស់ដៃវិញតែម្តង។ ជាក់ស្តែងការងារថតរឿងថ្មីដែលសុំលាក់ឈ្មោះរឿងសិនចាំពញាក់អ្នកគាំទ្រពេលជិតបញ្ចាំងតារាស្រីរូបនេះបានបញ្ជាក់ពីការសងសឹកតួប្រុសវិញគុំយូរហើយពេលនេះបានសម្តែងរួមគ្នា ដល់ពេលហើយនឹងធ្វើភ័យមាត់តែម្តង ពិសេសសំខាន់មួយទៀតរិតតែធ្វើឲ្យខូចចិត្តត្រង់ថាតួប្រុសសអីសយ៉ាងនេះជាងតួស្រីទៅទៅទៀតគួរឲ្យច្រនែនណាស់។

សាឡាត់ស្រីឡាង បញ្ជាក់ថា "និយាយទៅរឿងថ្មីរបស់ខ្ញុំនឹងមិនមែនជារឿងទីមួយដែលខ្ញុំបានសម្តែង ទេគឺច្រើនរឿងហើយ សម្រាប់រឿងនេះសុំលាក់ចំណងជើងសិន និយាយការពិតខ្ញុំចូលចិត្តដើរតួអង្គក្នុងរឿនេះ ព្រោះខ្ញុំចូលចិត្តតួកាចអត់ចូលចិត្តស្លូតទេ ដោយតួក្នុងរឿងនេះគឺជាមនុស្សស្រីដែលអត់សុភាពទេមើលទៅវាកំសត់ពេកចូលចិត្តនិយាយច្រើនចូលចិត្តចង់ឈ្នះអត់ខ្វល់ពីអ្នកណាគេសំខាន់ខ្ញុំត្រូវគ្រប់ពេលហើយបើជួបតួប្រុសវិញស្អប់តួប្រុសជាងស្អីដូចស្អប់តាំងពីជាតិមុខអីចឹង តាមរករឿងគេរហូតបើបានតួវៃទៀតពេញចិត្តតែម្តង ហើយល្អដែលខ្ញុំបានសម្តែងជាមួយតួប្រុសលោកប៊ឺរី ខ្ញុំគុំគាត់តាំងពី៣ឆ្នាំមុខក្នុងកម្មវិធីមួយពួកយើងបានចូលតួមជាមួយគ្នា គាត់លេងដករោមភ្នែកខ្ញុំចោលតាំងដុំៗឥឡូវ គុំចាំសងសឹកគាត់វិញព្រោះគាត់ហ្នឹង ខ្លាចតុកកែ​ ខ្ញុំនឹងយកតុកកែធ្វើបាបគាត់វិញ ពិសេសតារារូបនេះបន្ថែមថាចាំផ្ញើរវីដេអូជូនមហាជនមើលថែមទៀតផង"​​ ។​ តាមសម្តីដែលតារាស្រីរូបនេះថ្លែងខាងលើ

ចង់ដឹងថាគុំIdolលេងរឺមែនមើលេវីដេអូខាងក្រោម៖

អត្ថបទ៖ សិរីរត្នន៍

សម្ភាសន៍-ផ្តល់សិទ្ធិដោយ៖ កញ្ញា សាឡាត់ ស្រីឡាង