ក្ដៅៗ! Mark Prin មកដល់ប្រទេសកម្ពុជាហើយមុននេះបន្តិច ឯទិដ្ឋភាពឡើងកក្រើក
- 2018-06-29 08:50:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅៗ! Mark Prin មកដល់ប្រទេសកម្ពុជាហើយមុននេះបន្តិច ឯទិដ្ឋភាពឡើងកក្រើក
ចន្លោះមិនឃើញ
ក្រុមអ្នកគាំទ្រតារាសម្ដែងប្រុសដ៏ល្បីប្រចាំប្រទេសថៃ Mark Prin បាននាំគ្នាមកស្វាគមន៍តារាក្នុងដួងចិត្តខ្លួនយ៉ាងច្រើនចុះករពេញអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ នៅរសៀលថ្ងៃទី ២៩ ខែមិថុនានេះ។
ដំណើររបស់ Mark Prinមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺដើម្បីចូលរួមកម្មវិធី សម្ពោធហាង Superdry ដែលប្រព្រឹត្តិទៅចាប់ពីម៉ោង ៦ ដល់៨ល្ងាច នៅផ្សារទំនើបអ៊ីអនសែនសុខ ជាន់ផ្ទាល់ដី នៅថ្ងៃទី ២៨ ខែមិថុនានេះ។
ដោយឡែកវេលាម៉ោងប្រមាណ ៣ និង២៥នាទី តារាប្រុសថៃរូបនេះក៏បានមកដល់ប្រទេសកម្ពុជា ព្រមទាំងមានការស្វាគមន៍យ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ។ ទឹកមុខរបស់ Mark ពោរពេញទៅដោយស្នាមញញឹម និងរំភើបពេលបានជួបអ្នកគាំទ្រកម្ពុជារបស់ខ្លួន។ ទិដ្ឋភាពយ៉ាងណាសូមទស្សនាដូចតទៅ៖