ដំណឹងក្ដៅៗ! ថ្ងៃច័ន្ទសប្ដាហ៍ក្រោយ ហាមធ្វើដំណើរតាមផ្លូវស្តុបផ្សារដីហុយដាច់ខាត

  • 2018-06-29 11:08:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ ប្រកាស​ពី​ការ​ពង្វាង​ចរាចរណ៍​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ ស្ពាន​អាកាស​មិត្តភាព​កម្ពុជា-ចិន​ (ចំណុច​ស្តុប​ផ្សារ​ដី​ហុយ​) នៅ​ថ្ងៃ​ទី​ ០២ កក្កដា ឆ្នាំ ២០១៨ ​ចាប់​ពី​ម៉ោង​ ៦ព្រឹក​ដល់​ ១២ថ្ងៃ​ត្រង់ ​ក្រោម​អធិបតី​ភាព​របស់​សម្ដេច​ ហ៊ុន សែន​។

​ជា​មួយ​គ្នា​នេះ ​នៅ​អំឡុង​ពេល​សាង​សង់ ​ដើម្បី​បញ្ចៀស​បញ្ហា​កកស្ទះ​ចរាចរណ៍​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​ណែនាំ​​​ប្រជាពលរដ្ឋ​ ម្ចាស់​រថយន្ត​ដឹក​ទំនិញ​គ្រប់​ប្រភេទ និង​ម្ចាស់​រថយន្ត​ដឹក​អ្នក​ដំណើរ​ដែល​ត្រូវ​ធ្វើ​ចរាចរណ៍​ចេញ​-ចូល​រាជធានី​ភ្នំពេញ ឆ្លង​កាត់​ទីតាំង​ខាង​លើ​ត្រូវ​ពង្វាង​ចរាចរណ៍​ដូច​ខាង​ក្រោម​នេះ៖ ​​​​

១. ចំពោះ​រថយន្ត​ចរាចរណ៍​មកពីទិស​ខាង​លិច​ តាម​បណ្ដោយមហាវិថី​សហព័ន្ធរុស្ស៊ី​ ពីព្រលាន​យន្តហោះ​ចូលរាជធានី​ ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ពង្វាង​ទៅ​ផ្លូវលេខ​ ២០០៤​ បត់ស្ដាំ​ទៅទិស​ខាងត្បូង​ ឬផ្លូវលេខ​ ២០១១ បត់ឆ្វេង​ ទៅទិស​ខាង​ជើង​ បត់ស្ដាំ​ទៅទិស​ខាងត្បូង​តាម​ផ្លូវ​បេតុង​ឆ្ពោះ​ទៅវត្ត​អង្គ​តាមិញ​។

២. ចំពោះ​រថយន្ត​ចរាចរ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធរុស្ស៊ី​ចេញ​ទៅក្រៅ​ក្រៅរាជធានី​ ត្រូវ​ធ្វើដំណើរ​តាម​ផ្លូវពង្វាង​បត់​ឆ្វេង​ ក្រោម​ស្ពាន​អាកាស​ ចូល​ផ្លូវ​ណ័រប្រីត​ ឬ​បត់ស្ដាំ​ត្រង់​ ចំណុច​ក្រោម​ស្ពាន​អាកាស​ ទៅ​មហាវិថី​មិត្តភាព​ភ្នំពេញ​-ហាណូយ​។

៣. ចំពោះ​រថយន្ត​ចរាចរ​ពីទិស​ខាង​ជើង​ ទៅទិស​ខាង​ត្បូង​ និងពីទិស​ត្បូង​ទៅទិស​ខាងជើង​តាម​មហាវិថី​មិត្តភាព​ភ្នំពេញ​-ហាណូយ​ និង​ផ្លូវ​លេខ​១០១៩ (ណ័រប្រ៊ីត) ត្រង់​ចំណុច​ក្រោម​ស្ពាន​អាកាស​នេះ​​អនុញ្ញាត​ឲ្យចរាចរធម្មតា។​​

នេះជាសេចក្ដីជូនដំណឹង៖

អត្ថបទ៖ ស៊ិន សាវ៉េត