McGregor បង្ហោះ​វីដេអូ​បង្អួត​ស្បែក​ជើង​ថ្លៃៗ​ខ្លួន គិត​ថ្លៃ​សរុប​រាប់​ពាន់​

  • 2018-06-29 12:09:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ Conor McGregor កាល​ពី​ពេល​ថ្មីៗ​នេះ បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​បណ្ដា​ស្បែក​ជើង​ថ្លៃៗ​របស់​ខ្លួន។

កីឡាករ​គុន​ចម្រុះ McGregor បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ​លើ​គណនី​ផ្លូវ​ការ Instagram របស់​ខ្លួន។ ក្នុង​វីដេអូ​នោះ បាន​បង្ហាញ​ពី​កីឡាករ​សញ្ជាតិ​អៀរឡង់​កំពុង​រៀប​ចំ​សំលៀកបំពាក់​លើ​សាឡុង​វែង​ចំនួន​ពីរ។ បន្តិច​ក្រោយ​មក កូន​របស់​កីឡាករ គឺ Conor Jnr ដែល​មាន​វ័យ​ទើប ១​ខួប ក៏​បាន​ដើរ​ចូល​មក​ ទំនង​សំដៅ​ទៅ​រក​ឪពុក​ខ្លួន។

យ៉ាង​នេះ​ក្ដី ក្នុង​វីដេអូ​ក៏​បាន​បង្ហាញ​អំពី​បណ្ដា​ស្បែក​ជើង​ម៉ាក​ល្បី Gucci ជា​ច្រើន​គូ​របស់​កីឡាករ។ ប្រភេទ​ស្បែក​ជើង​ទាំង​នោះ គឺ​ចម្រុះ​តែ​ម្ដង រួម​មាន​ទាំង​ប្រភេទ​ស្បែក​ជើង​ប៊ូ ស្បែក​ជើង​សង្រែក និង​ស្បែក​ជើង​ផ្ទាត់។

បើ​តាម​ការ​រាយ​ការណ៍​របស់​ The Sun ស្បែក​ជើង​ទាំង​នោះ មាន​តម្លៃ​សរុប​ជាង ៥០០០ ផោន (ជាង ៦៥៧៧ ដុល្លារ​សហរដ្ឋអាមេរិក)។

សូម​បញ្ជាក់​ផង​ដែរ McGregor បច្ចុប្បន្ន​កំពុង​ត្រៀម​ខ្លួន​ត្រលប់​មក​សង្វៀន UFC វិញ បន្ទាប់​ពី​បាន​អវត្តមាន​ជិត ១ ឆ្នាំ​ ក្រោយ​ប្រដាល់​ចាញ់ Floyd Mayweather កាល​ពី​ខែ​សីហា​ឆ្នាំ​មុន។ កីឡាករ​បាន​ចូល​ហ្វឹកហាត់​វិញ​ហើយ​ក្នុង​ខែ​នេះ។

McGregor អាច​ប្រកួត​ជាមួយ​កីឡាករ Khabib Nurmagomedov ក្នុង​ UFC នា​ខែ​តុលា​ខាង​មុខ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី