នោះ​! ​អាហ្សង់ទីន​កំពុង​មាន​វិបត្តិ​​ខ្សែ​ប្រយុទ្ធ ​មាន​តែ Messi ​១​គត់ ​មាន​ចិត្ត​ចង់​លេង

  • 2018-06-30 02:14:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាហ្សង់ទីន ​កំពុង​ជួប​ប្រទះ​បញ្ហា​ផ្ទៃ​ក្នុង​ច្រើន ​ដែល​ធ្វើ​ឱ្យ​កីឡាករ​ជា​ច្រើន​មិន​សប្បាយ​ចិត្ត​ក្នុង​ការ​លេង​នោះ​ទេ ​តួ​យ៉ាង​ដូចជា Sergio Aguero ​និង Higuain ​ជា​ដើម។

ម្សិលមិញ​នេះ មាន​ដំណឹង​មក​ថា​ Dybala ​អាច​នឹង​មិន​បាន​លេង​ឡើយ ​ដោយសារ​តែ​មាន​ជំងឺ​ផ្ដាសាយ។ ស្រប​ពេល​ដែល Aguero ​ហាក់​ដូចជា​លេង​មិន​កើត​ឡើយ ​ក្រោយ​ពី​មាន​បញ្ហា​ជា​គ្រូ​បង្វឹក។ ដោយ​ឡែក​បើ​ងាក​ទៅ​មើល Higuain ​វិញ ​ត្បិត​តែ​លេង​ល្អ​នៅ​ក្លឹប​អាជីព Juventus ​ប៉ុន្តែ​នៅ​ជម្រើស​ជាតិ​វិញ រូបគេ​ហាក់​ដូច​ជា​មាន​បន្ទុក​ច្រើន ​ដែល​ធ្វើ​ឱ្យ​អារម្មណ៍​មិន​មូល​លេង​មិន​ល្អ​ឡើយ។

បើ​មើល​ទៅ​ជាក់​ស្ដែង​តាំង​ពី​ប្រកួត​ជាមួយ​នីហ្សេរីយ៉ា​មក ​គេ​សង្កេត​ឃើញ​ថា​ក្រុម​អាហ្សង់ទីន​ទាំង​មូល​នៅ​តំបន់​ប្រយុទ្ធ មាន​តែ Lionel Messi ​១​គត់ ​ឃើញ​ប្រឹងប្រែង​លេង​ឱ្យ​អស់​ពី​សមត្ថភាព។ ​ក្រៅ​ពី​នោះ ​ពួកគេ​ហាក់​ដូចជា​បាត់​បង់​ស្មារតី​ក្នុង​ការ​ប្រជែង​យក​ជ័យជម្នះ​ទៅ​ហើយ។ ស្រប​ពេល​ជាមួយ​លោក Jorge Sampaoli ​បាន​រិះ​គន់​កីឡាករ​ដទៃ ​ហើយ​លើក​តែ Messi ​១​ទៀត ​គឺ​កាន់​តែ​ធ្វើ​ឱ្យ​ពួកគេ​បាក់​កម្លាំង​ចិត្ត​ថែម​ទៀត។

សូម​រំលឹក​ថា​នៅ​ល្ងាច​ម៉ោង​៩​យប់​នេះ ​អាហ្សង់ទីន​នឹង​ត្រូវ​លេង​ទល់​ក្រុម​បារាំង ​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ FIFA World Cup 2018 ​នេះ​ហើយ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទថ្មី