ប្រើ​ដល់​ iPhone X តែ​ថតរូបមិន​សូវ​ស្អាត​ នេះ​ចំណុច​គួរ​ស្វែង​យល់​បន្ថែម​

  • 2018-07-01 02:37:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាមេរ៉ា​ទាំង​មុខ​ និង​ក្រោយ​ បាន​បំពាក់​បច្ចេកវិទ្យា​ចុងក្រោយ​របស់​ Apple ទាំង​ Hardware និង​ Software ក្នុង​ការ​ផលិត​រូបភាព​បាន​ល្អ​។

កាមេរ៉ា​ក្រោយ​មាន​ទំហំ​ 12 Megapixels ជាមួយ​ Wide-angle និង​ Telephoto lens។ Wide-angle lens មាន​ Aperture f/1.8 និង​ Telephoto lens មាន​ Aperture f/2.4។ Wider aperture លើ​ Telephoto lens ជួយ​ដល់​រូបភាព​ក្នុង​ស្ថានភាព​មាន​ពន្លឺ​ទាប​។ Lens ទាំង​ពីរ​ មាន​មុខងារ​ទប់​លំនឹង​ ងាយស្រួល​ដល់​ការ​ថត​វីដេអូ​។ កាមេរ៉ា​មុខ​ មាន​ទំហំ​ 7 Megapixels Aperture f/2.2 និង​អាច​ថត​ទម្រង់​ Portrait mode បាន​ផង​ដែរ​។

**១) អាប់ដេត​ប្រើ​ប្រព័ន្ធ​ចុងក្រោយ​ ** ប្រាកដ​ថា​ស្មាតហ្វូន​ប្រើ​ជំនាន់​ iOS ចុង​ក្រោយ​ ដោយ​ចូល​ទៅ​កាន់​ Settings > General > Software Update រួច​នឹង​ឃើញ​ព័ត៌មាន​បង្ហាញ​ថា​តើ​ប្រព័ន្ធ​កំពុង​ប្រើ​ជំនាន់​ចុងក្រោយ​ ឬ​មាន​ជម្រើស​ទាញ​យក​។

២) ជម្រើស​កម្មវិធី​កាមេរ៉ា​ បើក​កម្មវិធី​ Camera នឹង​ឃើញ​ជម្រើស​មួយ​ចំនួន​ សម្រាប់​ថត​រូបភាព​ និង​វីដេអូ​ មាន​ដូចជា​ Time-Lapse, Slow-Mo, Video, Photo, Portrait, Square និង​ Pano។​​ ត្រឹម​ថត​ធម្មតា​ ជ្រើសរើស​ Photo រួច​ចុច​ប៊ូតុង​ថត​ (Shutter)។ ចុច​សង្កត់​ប៊ូតុង​ថត​ឲ្យ​ជាប់​ នឹង​ថត​បណ្ដុំ​រូបភាព​ ក្នុង​ទម្រង់​ Burst mode។

៣) ជម្រើស​វីដេអូ​ Time-Lapse អាច​ថត​បង្រួម​វីដេអូ​ ពេល​ពិនិត្យ​មើល​សកម្មភាព​នឹង​បង្កើន​ល្បឿន​។ Slow-Mo អាច​ថត​វីដេអូ​ ពេល​ពិនិត្យ​មើល​សកម្មភាព​នឹង​ពន្យឺត​ល្បឿន​។

៤) កែប្រែ​ Resolution និង​ Frame Rate អាច​កែប្រែ​ Resolution និង​ Frame Rate បាន​ ដោយ​បើក​កម្មវិធី​ Settings > Camera រួច​ចុច​លើ​ Record Video setting > អាច​ជ្រើសរើស​ថត​ទម្រង់​ 720p, 1080p ឬ​ 4K នៅ​ល្បឿន​ Frame rate 24, 30 ឬ 60 ក្នុង​មួយ​វិនាទី​។ អាច​ Lock កាមេរ៉ា​ ដូច្នេះ​ទូរសព្ទ​ មិន​ប្ដូរ​រវាង​ Wide-angle និង​ Telephoto lens ជួយ​ធានា​វីដេអូ​រលូន​ល្អ​។ ត្រង់​ផ្ទាំង​ Camera Settings ក៏​អាច​ជ្រើសរើស​ល្បឿន​ Frame rate សម្រាប់​វីដេអូ​ Slow-mo (យឺតៗ) ផង​ដែរ ​ដូចជា​ 120 ឬ​ 240fps។

៥) Pano ជាមួយ​ Pano អាច​ផលិត​ទិដ្ឋភាព​ធំ​វែង​ ដោយ​ថត​រំកិល​ទូរសព្ទ​យឺត​ៗពី​ទីតាំង​មួយ​ ទៅ​ទីតាំង​ផ្សេង​ទៀត​ ដូច្នេះ​មិន​បារម្ភ​បាត់បង់​ចំណិត​ណា​មួយ​នៃ​ប្លង់​លើ​រូបភាព​តែ​មួយ​។

៦) Square Square តម្រឹម​រូបភាព​ធម្មតា​ ទៅ​ជា​រាង​ការ៉េ​។

៧) Portrait Mode ពេល​ជ្រើសរើស​ប្រើ​ Portrait mode នឹង​មាន​ផ្ទាំង​ពន្យល់​បន្ថែម​ពី​ការ​ប្រើប្រាស់​ រួច​ចុច​ Continue។ ពេល​កំណត់​ Frame លើ​ Subject ប្រព័ន្ធ​នឹង​ជួយ​ណែនាំ​ ដូចជា​រំកិល​ទៅ​កៀក​ ឬ​ឆ្ងាយ​បន្តិច​ពី​ Subject ឬ​ដាក់​ Subject ស្ថិត​នៅ​ចម្ងាយ​ ៨ ហ្វីត​។

លើ​ iPhone 8 Plus ឬ​ iPhone X អាច​ប្រើ​ Portrait Lighting effects ដូចជា​ Natural Light, Studio Light, Contour Light, Stage Light និង​ Stage Light Mono។ អាច​ពិនិត្យ​មើល​ Lighting effects មួយ​ណា​ល្អ​បំផុត​របស់​ Subject និង​ទិដ្ឋភាព​។​

៨) កាមេរ៉ា​មុខ​ កាមេរ៉ា​មុខ​ អាច​ថត​ក្នុង​ទម្រង់​ Photo, Time-Lapse, Video និង​ Square mode ហើយ​ក៏​អាច​ប្រើ​ Portrait mode ផង​ដែរ​ ជាមួយ​នឹង​ជម្រើស​ Portrait Lighting effects នានា​ អាច​ជ្រើសរើស​ Effects សាក​សម​បំផុត​។

៩) Portrait Lighting ជាមួយ​​ iPhone 8 Plus និង​ iPhone X អាច​ប្រើ​ Portrait Lighting effects នានា​ទៅ​លើ​រូបភាព​ បាន​ថត​ក្នុង​ទម្រង់​ Portrait mode។ លើ​កម្មវិធី​ Camera ចុច​លើ​ icon Thumbnail នៅ​ផ្នែក​ក្រោម​ខាងឆ្វេង​ ដើម្បី​ចូល​ទៅ​ Library រួច​ជ្រើសរើស​រូបភាព​ បង្ហាញ​ពាក្យ​ Portrait នៅ​ខាងលើ​ មាន​ន័យ​ថា​រូប​នេះ​ បាន​ថត​ក្នុង​ទម្រង់​ Portrait mode។ ចុច​លើ​ Edit រួច​ icons សម្រាប់​ Portrait Lighting បង្ហាញ​នៅ​ខាងក្រោម​រូបភាព​។ ចុច​អូស​មើល​មួយ​ណា​ពេញ​ចិត្ត​ រួច​ចុច​ Done។

១០) Customize មាន​ជម្រើស​ច្រើន​ អាច​ប្រើ​បាន​ ពេល​ថត​រូបភាព​ ដោយ​ចូល​ប្រើ​នៅ​ខាងលើ​ផ្ទាំង​កម្មវិធី​ Camera។ ចុច​លើ​ icon Flash ដើម្បី​កំណត់​បើក​ប្រើ​ Flash ឬ​បិទ​។ Live Photos អាច​បង្កើត​រូបភាព​ជា​លក្ខណៈ​ Gif មាន​ចលនា​ខ្លីៗ​ ដោយ​ចុច​លើ​ប៊ូតុង​ Live Photos ដើម្បី​បិទ​ ឬ​បើក​ប្រើ​។ ចុច​លើ​ icon Timer កំណត់​ការ​ថត​ស្វ័យប្រវត្តិ​ រយៈពេល​ណា​មួយ​ ៣ វិនាទី​ ឬ​ ១០ វិនាទី​។

១១) Filter ចុច​លើ​ icon Filter រួច​អូស​មើល​ពណ៌​ Filter តាម​ចំណូលចិត្ត​។

១២) HDR HDR (High Dynamic Range) ថត​យក​បី​រូបភាព​ នៅ​កម្រិត​ Exposure ខុសគ្នា​បញ្ចូល​គ្នា​។ រូបភាព​ប្រភេទ​ HDR ចំណាយ​ទំហំ​ Space ច្រើន​ជាង​រូបភាព​ស្តង់ដារ​ធម្មតា​។

បើ​ចង់​បិទ​ Auto HDR ហើយ​ចង់​គ្រប់គ្រង​ពេល​ថត​ ចូល​ទៅ​កាន់​ Settings > Camera ត្រង់​ផ្នែក​ HDR បិទ​ Auto HDR រួច​ត្រលប់​ទៅ​កម្មវិធី​ Camera វិញ​ នឹង​ឃើញ​ Settings មួយ​ សម្រាប់​ HDR អាច​កំណត់​ Auto, បិទ​ ឬ​បើក​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ pcmag   ប្រែ​សម្រួល៖ ប៊ុនធឿន