Motorola ជិត​ចេញ​លក់​ស្មាតហ្វូន​កាមេរ៉ា​ភ្លោះ ក្បាល​ឆកស្រដៀង iPhone X

  • 2018-06-30 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ ក្រុមហ៊ុន​បច្ចេកវិទ្យា Motorola បាន​បង្ហើប​ពី​ដំណឹង​នឹង​ចេញ​លក់​ស្មាតហ្វូន​ជំនាន់​ថ្មី ២ ម៉ូឌែល​ដែល​មាន​ការ​រចនា​រូបរាង​ស្អាត​ប្លែក និង​មាន​បំពាក់​កាមេរ៉ា​ក្រោយ​ភ្លោះ​ទៀត​ផង។

យោង​តាម​ប្រភព​ព័ត៌មាន​ពី Android Headline បាន​ឲ្យ​ដឹង​ថា ស្មាតហ្វូន​ទាំហ​ពីរ​ម៉ូឌែល​នេះ មាន​ឈ្មោះ Motorola One និង Motorola OnePower។ Motorola នឹង​ចេញ​លក់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ២ ខែ​សីហា ឆ្នាំ ២០១៨ ខាង​មុខ​ទីតាំង​នៅ​រដ្ឋ​ឈីហ្គាហ្គោ(Chicago ) សហរដ្ឋ​អាមេរិក។

ប្រភព​ដដែល​បញ្ជាក់​ថា ស្មាតហ្វូន​ទាំងពីរ​ត្រូវ​បាន​គេ​រំពឹង​ថា អាច​មាន​ទំហំ​ពីរ​ផ្សេង​គ្នា​គឺ ៦ អិញ (Motorola One) និង ៦,២ អ៊ីញ (Motorola OnePower) អេក្រង់​ប្រភេទ FHD មាន RAM 4GB និង​ទំហំ​ផ្ទុក​ក្នុង​ម៉ាស៊ីន(មេម៉ូរី) ៦៤GB

Motorola One និង Motorola OnePower

កាមេរ៉ា​ក្រោយ​ភ្លោះ ដោយ ១ គ្រាប់​ទំហំ ៥ មេហ្គា​ភិចសែល និង​មួយ​គ្រាប់​ទំហំ ១២ មេហ្គា​ភិចសែល និង​មាន​ភ្លើង Flashសម្រាប់​ជំនួយ​ពេល​ថត​យប់​មួយ​គូ​ទៀត​ផង ឯ​កាមេរ៉ា​មុខ​ទំហំ ៨ មេហ្គា​ភិចសែល មាន​ថាមពល​ថ្ម ៣ ៧៨០ មីលីអំពែ និង​មាន​បំពាក់​បច្ចេកវិទ្យា​ជា​ច្រើន​ទៀត (យ៉ាង​ណា​ប្រភព​មិន​បញ្ជាក់​តម្លៃ)។ ដូច​នេះ​មាន​តែ​រង់​ចាំ​មើល​នៅ​ថ្ងៃ​ប្រកាស​ផ្លូវការ៕

Motorola One និង Motorola OnePower

អានអត្ថបទបន្ត៖

ប្រភព៖ AndroidHeadlines   ប្រែ​សម្រួល៖ រក្សា