Motorola ចេញ​ស្ពត Z2 Play បាញ់​ត្រកូល Galaxy Note ចង់​ក្អួត​ឈាម!

  • 2017-11-30 02:20:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Motorola ដែល​បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់ Lenovo បាន​ចុះ​ផ្សាយ​នូវ​ស្ពត​ថ្មី​មួយ ក្រោម​ចំណង​ជើង Up-upgrade (ពាក្យ Upgrade ធ្លាប់​ប្រើ​លើ​ស្មាតហ្វូន SAMSUNG) ដោយ​ក្នុង​ន័យ​វីដេអូ​នេះ ចង់​បង្ហាញ​ពី​សមត្ថភាព​ដ៏​ពិសេស​នៃ​ឧបករណ៍ moto insta-share projector អាច​ប្រែ​កាយ​ស្មាតហ្វូន Z2 Play ឲ្យ​ទៅ​ជា​ម៉ាស៊ីន​ចាក់​បញ្ចាំង Slide បាន​យ៉ាង​កប់។​

ចំណុច​ដែល​ថា​ឌឺដង​ទៅ SAMSUNG ត្រង់​វិនាទី​ទី ១០ មាន​បុរស​ម្នាក់​លើក​ប្រើ​ស្មាតហ្វូន​អេក្រង់​ធំ​ផ្ទៃ​ពេញ (ទំនង​ត្រកូល Galaxy Note) បើក​វីដេអូ​ទស្សនា ប៉ុន្តែ​នារី​ម្នាក់​ទៀត​ហាក់​មិន​ពេញ​ចិត្ត ទើប​ដក​នូវ​ស្មាតហ្វូន Z2 Play ពី​ប្រអប់​ថ្មីថ្មោង​ បង្ហាញ​សមត្ថភាព​ពិសេស​ចេញ​មក​តែ​ម្ដង។ ឧបករណ៍​ពិសេស​នោះ​មិន​មាន​ក្នុង​ប្រអប់​មក​ស្រាប់​ទេ ផ្ទុយ​ទៅ​វិញ​អ្នក​អាច​រក​ទិញ​បាន​លើ​គេហទំព័រ​ផ្លូវការ Motorola ក្នុង​តម្លៃ ២២៩ ដុល្លារ។

រីករាយ​ទស្សនា​វីដេអូ​ខាង​ក្រោម:

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ

ប្រភព៖ idropnews   ប្រែសម្រួល៖ កៅ រក្សា