អ្នកដែលចូលចិត្តញ៉ាំសណ្តែកខៀវ នឹងឃ្លាតឆ្ងាយពីគ្រូពេទ្យ
- 2018-07-01 03:35:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកដែលចូលចិត្តញ៉ាំសណ្តែកខៀវ នឹងឃ្លាតឆ្ងាយពីគ្រូពេទ្យ
ចន្លោះមិនឃើញ
ប្រសិនជាអ្នកចូលចិត្តពិសារសណ្តែកខៀវ នោះអ្នកនឹងមិនសូវចាំបាច់ទៅជួបនឹងគ្រូពេទ្យនោះទេ។ ហេតុអ្វីបានជាបែបនេះទៅ?
១. នៅក្នុងរដូវក្តៅ អ្នកនឹងអាចបែកញើសច្រើនដូចជាទឹកភ្លៀងអញ្ចឹង។ ជាហេតុដែលធ្វើឲ្យជាតិទឹកក្នុងរាងកាយអ្នកអាចបាត់បង់ច្រើន។ ដូចនេះ អ្នកអាចញ៉ាំសណ្តែកខៀវនេះបាន ព្រោះវាមិនត្រឹមតែជួយប៉ូវជាតិទឹកក្នុងរាងកាយអ្នកទេ ថែមទាំងអាចធ្វើឲ្យអ្នកមិនកើតមានអាការៈក្តៅក្នុងទៀតផង។
២. សណ្តែកខៀវនេះ នឹងអាចជួយបណ្តេញជាតិពុលក្នុងរាងកាយអ្នកឲ្យចេញក្រៅអស់។ ជាពិសេស វានឹងអាចជួយបំបាត់អាការៈហើមទៀតផង ថែមទាំងអាចផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់រាងកាយអ្នក ដោយធ្វើឲ្យសុខភាពអ្នករឹងមាំ។ ដូចនេះ អ្នកអាចសាកល្បងពិសារសណ្តែកខៀវនេះបាន។
៣. សារធាតុខ្លាញ់ដែលមានក្នុងរាងកាយអ្នកនឹងចុះបាន ក្រោយពេលដែលអ្នកបរិភោគសណ្តែខៀវនេះរួច។
៤. ចុងក្រោយសណ្តែកខៀវនេះ នឹងជួយការពារ និងថែរក្សាប្រព័ន្ធសរសៃឈាមអ្នកឲ្យមានសុខភាពល្អ ដោយមិនងាយធ្វើឲ្យអ្នកកើតជំងឺដែលទាក់ទងនឹងសរសៃឈាម និងបេះដូងនោះទេ។ ជាហេតុដែលធ្វើឲ្យសុខភាពអ្នកមិនងាយជួបនឹងបញ្ហាឡើយ៕
ចុចអាន ៖