ខ្សែ​ប្រយុទ្ធ Ronaldo មាន​កូន​ប៉ុន្មាន​ហើយ​ គិត​មក​ទល់​ពេល​នេះ?

  • 2018-07-02 11:51:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​អាជីព​បាល់ទាត់ ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ត្រូវ​បាន​មជ្ឈដ្ឋាន​ជា​ច្រើន ទទួល​ស្គាល់​ថា​ស្ថិត​ក្នុង​ចំណោម​កីឡាករ​បាល់ទាត់​ល្អ​បំផុត​លើ​លោក។ ក្រៅ​អាជីព​វិញ កីឡាករ​ព័រទុយហ្គាល់​គឺ​ជា​ឪពុក​របស់​កូន​ប្រុស​ស្រី​ចំនួន ៤ នាក់ គិត​មក​ទល់​ពេល​នេះ។

កូន​ទី​មួយ​របស់ Ronaldo គឺ Cristiano Ronaldo Jr. ដែល​បច្ចុប្បន្ន​មាន​វ័យ ៧ ឆ្នាំ​ហើយ។ កុមារា​បាន​កើត​នៅ​សហរដ្ឋអាមេរិក ហើយ​កំពុង​រស់​នៅ​ក្នុង​ទីក្រុង Madrid ប្រទេស​អេស្ប៉ាញ​ជាមួយ​ឪពុក និង​លោក​យាយ​បង្កើត Dolores។ កុមារា មាន​ឈ្មោះ​ក្រៅ​ថា "Cristianinho” ដែល​ប្រែ​ថា "Cristiano Little” ឬ "Cristiano តូច"។ រហូត​មក​ទល់​ពេល​នេះ អត្តសញ្ញាណ​ម្ដាយ​របស់ Cristiano Ronaldo Jr. មិន​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ។ បើ​តាម​សំដី​របស់​ខ្សែ​ប្រយុទ្ធ Ronaldo នា​ពេល​កន្លង​ទៅ​​ ក្នុង​កម្មវិធី​មួយ​របស់​ពិធី​ករ Jonathan Ross កីឡាករ​បាន​និយាយ​ថា ខ្លួន​នឹង​មិន​ទម្លាយ​ប្រាប់​សាធារណជន​ថា ម្ដាយ​របស់​កុមារា​ជា​នរណា​នោះ​ទេ។ មនុស្ស​ម្នាក់​ដែល ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​នឹង​ប្រាប់​នោះ គឺ​កុមារា Cristiano Ronaldo Jr. នេះ​ឯង នៅ​ពេល​រូប​គេ​ធំ​ដឹង​ក្ដី។

កូន​ទី ២ និង​ទី ៣ របស់​កីឡាករ​ព័រទុយហ្គាល់ គឺ​ជា​កូន​ភ្លោះ មាន​ឈ្មោះ​ Eva និង Matteo។ បច្ចុប្បន្ន​ពួក​គេ​មាន​វ័យ​ជាង ១ ខួប​ហើយ។ ពួក​គេ​ចាប់​កំណើត តាម​រយៈ​វិធី​ការ​ពរ​ពោះ​ជំនួស។

កូន​ទី ៤ គឺ​ជា​កូន​ស្រី​មាន​ឈ្មោះ​ថា Alana Martina។ ម្ដាយ​របស់​គេ គឺ Georgina Rodriguez ដែល​ជា​មិត្ត​ស្រី​បច្ចុប្បន្ន​របស់​កីឡាករ​ព័រទុយហ្គាល់។ Alana Martina មាន​វ័យ​ជិត ១​ខួប ហើយ​គិត​មក​ទល់​ពេល​នេះ។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​បារាំង​មួយ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន Ronaldo ធ្លាប់​បង្ហើប​ថា ខ្លួន​ចង់​បាន​កូន​សរុប ៧ នាក់៕

ប្រភព៖ The Sun | Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី