Iniesta ប្រកាស​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​ក្រោយ​អេស្ប៉ាញ​ធ្លាក់​ពី World Cup

  • 2018-07-02 01:14:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Andres Iniesta បាន​សម្រេច​ចិត្ត​ប្រកាស​ចូល​និវត្តន៍​ពី​​ជម្រើស​ជាតិ​ត្រឹម​វ័យ​៣៤​ឆ្នាំ​ក្រោយ​មិន​អាច​ជួយ​ក្រុម​អេស្ប៉ាញ​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់​ World Cup។

ក្រុម​ដែល​​រំពឹង​ថា​ជា​អ្នក​ប្រជែង​ពាន​នៅ​ឆ្នាំ​២០១៨​នោះ​ បាន​ខកចិត្ត​ក្រោយ​ចាញ់​ម្ចាស់​ផ្ទះ​រុស្ស៊ី​នៅ​វគ្គ​​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​កាត់​សេចក្ដី​ដោយ​លទ្ធផល​ ៤-៣។​ Iniesta ​​ប្ដូរ​ចូល​ជំនួស​ David Silva នៅ​នាទី​៦៧​ បាន​ស៊ុត​បើក​ឆាក​ប៉េណាល់ទី​ តែ​ការ​ស៊ុត​មិន​ចូល​របស់​ Koke និង​ Iago Aspas ​ធ្វើ​ឲ្យ​អេស្ប៉ាញ​ហាល​អាវ​ត្រឹម​វគ្គ​នេះ។

បាល់​ប៉េណាល់ទី​យប់​មិញ​ក៏​ជា​ការ​ទាត់​១​ជើង​ចុង​ក្រោយ​ផង​ដែរ​របស់​ Iniesta សម្រាប់​ជម្រើស​ជាតិ​បន្ទាប់​ពី​​លេង​បាន​១៣១​ប្រកួត​ និង​ធ្លាប់​ស៊ុត​គ្រាប់​ជ័យ​ជម្នះ​ឲ្យ​អេស្ប៉ាញ​លើក​ពាន​ World Cup កាល​ពី​ឆ្នាំ​២០១០។ យ៉ាង​ណា​អតីត​ខ្សែ​បម្រើ​ឆ្នើម​ Barcelona នៅ​បន្ដ​បាល់ទាត់​អាជីព​នៅ​ឡើយ​ដោយ​លេង​ជា​មួយ​ក្លឹប​ជប៉ុន​ Vissel Kobe៕

ប្រភព៖ Sport English   ប្រែសម្រួល៖ វីរ័ត្ន