មើលពីក្រៅផ្ទះនេះសាមញ្ញណាស់ តែឈានជើងចូលភ្លាមទើបដឹងថា សមនឹងតម្លៃជិត១០លានដុល្លារ

  • 2018-07-02 02:31:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិចិត្រករ និង​ជា​អ្នក​បង្កើត​គម្រោង​ផ្ទះ​សញ្ជាតិ​អាមេរិក រស់​នៅ​ក្នុង​រដ្ឋ Oregon មាន​ឈ្មោះ​ថា Ed Bemis បាន​រចនា​ផ្ទះ​មួយ​ខ្នង​ឡើង ដែល​មាន​សភាព​ដូច​ក្នុង​រឿង​ព្រេង​និទាន​អីចឹង។

ផ្ទះ​ដ៏​អស្ចារ្យ​មួយ​ខ្នង​នេះ ត្រូវ​បាន​រចនា និង​បង្កើត​ឡើង​ទាំង​ស្រុង​ដោយ​វិចិត្រករ​ក្នុង​ស្រុក ហើយ​បាន​រួម​បញ្ចូល​លក្ខណៈ​ពិសេសៗ​ជា​ច្រើន ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ទៀត​ផង។ ជាមួយ​គ្នា​នេះ ផ្ទះ​ទំហំ ៨២៥ម៉ែត្រការ៉េ​ខាង​លើ បាន​ប្រើ​គ្រឿង​បរិក្ខារ​ជាច្រើន​ដែល​ធ្វើ​ឡើង​ដោយ​ដៃ ដូច​ជា ទ្វា និង​បង្កាន់​ដៃ​ជណ្ដើរ​ជា​ដើម។

ចំណែក​ឯ​ផ្នែក​ខាង​ក្នុង​វិញ វា​បាន​រៀបចំ​ឡើង​បែប​ទំនើប ប៉ុន្តែ​ក៏​មាន​លាយឡំ​ជាមួយ​នឹង​ការ​រចនា​ដូច​ក្នុង​រឿង​និទាន​ដែរ។ បើ​យោង​តាម​ប្រភព​ព័ត៌មាន ផ្ទះ​ដែល​មាន​ឈ្មោះ​ថា Shining Hand Ranch ខាងលើ មាន​តម្លៃ​រហូត​ដល់​ទៅ ៧,៦លាន​ដុល្លារ​ឯណោះ៕

ចង់​ដឹង​យ៉ាង​ណា​ខ្លះ ទៅ​ទស្សនា​ទិដ្ឋភាព​ផ្ទះ​នោះ​ទាំង​អស់​គ្នា៖

ចុច​អាន៖

ប្រភព៖ Boredpanda   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម
អត្ថបទថ្មី