Messi និង Ronaldo ធ្លាក់​បាត់ Hazard ថា​ ជា​ឱកាស​ខ្លួន​ត្រូវ​រះ

  • 2018-07-02 03:41:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Eden Hazard ជឿជាក់ គេ​​ត្រៀម​រួចរាល់​នឹង​ដើម្បី​​ឆក់​ឱកាស​លេចធ្លោ ក្រោយ​  Cristiano Ronaldo និង​ Lionel Messi ធ្លាក់​ចេញ​ពី​ព្រឹត្តិការណ៍ World Cup នា​ប្រទេស​រុស្សី។

កីឡាករ​របស់ Chelsea រូប​នេះ​នឹង​ដើរ​តួ​ជា​ប្រធាន​ក្រុម​ដឹក​នាំ​បែលហ្សិក ប្រយុទ្ធ​នឹង​ជប៉ុន​ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​ក្នុង​ទីក្រុង Rostov នៅ​រាត្រី​នេះ។ ការ​ប្រកួត​​នេះ​​ Hazard មិន​ត្រឹម​តែ​ចង់​ជួយ​ប្រទេស​ឲ្យ​ឡើង​ទៅ​វគ្គ​បន្ត តែ​ក៏​ជា​ឱកាស​​លើក​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន ក្នុង​នាម​ជា​អ្នក​ដឹកនាំ​​​​រជ្ជកាល​​មាស​របស់​បែលហ្ស៊ិក។ ​

សាកសួរ​ តើ​គេ​​អាច​ឈាន​ជើង​លេច​មុខមាត់​បាន​ទេ ពេល​គ្មាន Messi និង Ronaldo? Hazard ឆ្លើយ​មិន​ស្ទាក់ស្ទើរ​ថា៖ "ពួក​គេ​មិន​នៅ World Cup ទៀត​ទេ ដូច្នេះ​ពេល​នេះ​​វា​ជា​ពេល​ដែល​ខ្ញុំ​ត្រូវ​រះ។ ខ្ញុំ​ចង់​ឈាន​ទៅ​វគ្គ​៨​ក្រុម បន្ត​នៅ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ហើយ​ប្រហែល​ជា​ទៅ​ផ្ដាច់ព្រ័ត្រ។ យ៉ាង​ណា​មិនមែន​​មាន​តែ​ខ្ញុំ​ម្នាក់​ទេ។ Messi និង Ronaldo ធ្លាក់​បាត់​មែន តែ​នៅ​សល់​កីឡាករ​ល្អ​ៗ​ជា​ច្រើន​ទៀត​នៅ World Cup។ រង​ចាំ​មើល​នៅ​ទី​បញ្ចប់​តើ​មាន​អ្វី​កើត​ឡើង?”៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម