ឈ្មោះថាសណ្ឋាគារផ្កាយ៥ មិនមែនចេះតែអាចដាក់បានឡើយ ទាល់តែមានរបស់សំខាន់ទាំងនេះ

  • 2018-07-02 03:43:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​កំណត់​ថ្នាក់​សណ្ឋាគារ ត្រូវ​បាន​គេ​ធ្វើ​ឡើង​ដើម្បី​ចាត់​ថ្នាក់​សណ្ឋាគារ (ផ្កាយ១, ផ្កាយ២...) ដោយ​ផ្អែក​លើ​គុណភាព​របស់​ពួក​វា។ ការ​ចាត់​ថ្នាក់​បែប​នេះ ក្នុង​គោលបំណង​ជូន​ដំណឹង​ដល់​អ្នក​ដំណើរ អំពី​គុណភាព​នៃ​សណ្ឋាគារ​នោះ។

(រូបតំណាង)

ជា​ការ​ពិត​ណាស់ សណ្ឋាគារ​ដែល​មាន​ចំណាត់​ថ្នាក់​ចាប់​ពី ផ្កាយ១ ដល់ ផ្កាយ៥ ប្រាកដ​ជា​មាន​គុណភាព និង​កត្តា​ផ្សេង​ទៀត​ខុស​គ្នា ដូចជា សេវាកម្ម​អាហារ, ការកម្សាន្ត, បន្ទប់ និង​ចំណត​រថយន្ត​ជា​ដើម។

ខាង​ក្រោម​នេះ​គឺ​ជា​កត្តា​សំខាន់ៗ​មួយ​ចំនួន សម្រាប់​ចាត់​ថ្នាក់​សណ្ឋាគារ​លំដាប់​ផ្កាយ​៥៖

#១ បើក​ទទួល​ភ្ញៀវ ២៤ម៉ោង និង​មាន​បុគ្គលិក​ពហុ​ភាសា

#២ មាន​បុគ្គលិក​ចាំ​យក​រថយន្ត​ទៅ​ចត​ឲ្យ

#៣ មាន​អាង​ហែល​ទឹក និង​ចំណត​ធំ​ទូលាយ

(រូបតំណាង)

#៤ មាន​បុគ្គលិក​ចាំ​ជួយ​ភ្ញៀវ​ក្នុង​ការ​កក់​សណ្ឋាគារ

#៥ មាន​សាល​ទទួល​ភ្ញៀវ​ធំ​ទូលាយ ដែល​មាន​កន្លែង​អង្គុយ និង​សេវាកម្ម​ភេសជ្ជៈ​ច្រើន

#៦ មាន​ការ​ស្វាគមន៍​ផ្ទាល់​ខ្លួន​សម្រាប់​ភ្ញៀវ​ម្នាក់ៗ ដោយ​មាន​ផ្កា​ស្រស់ ឬ​អំណោយ​នៅ​ក្នុង​បន្ទប់

#៧ មាន​បារ (Minibar) , អាហារ និង​ភេសជ្ជៈ​តាម​បន្ទប់ រយៈ​ពេល​២៤ម៉ោង

(រូបតំណាង)

#៨ មាន​ផលិតផល​ថែទាំ​សម្រាប់​ភ្ញៀវ

#៩ មាន​កុំព្យូទ័រ​ដែល​ភ្ជាប់​អ៊ីនធឺណិត​នៅ​ក្នុង​បន្ទប់

#១០ មាន​សុវត្ថិភាព​នៅ​ក្នុង​បន្ទប់

(រូបតំណាង)

#១១ មាន​សេវាកម្ម​អ៊ុត​ខោ​អាវ និង​ប្រគល់​ឲ្យ​ភ្ញៀវ​វិញ​ក្នុង​រយៈ​ពេល​១ម៉ោង រួម​ទាំង​សេវាកម្ម​ខាត់​ស្បែកជើង

#១២ មាន​សេវាកម្ម​រៀបចំ​បន្ទប់​សម្រាប់​ភ្ញៀវ​នៅ​ពេល​ល្ងាច

#១៣ ទទួល​ការ​រិះគន់​ពី​ភ្ញៀវ ដោយ​មិន​បង្ហាញ​អត្តសញ្ញាណ​ភ្ញៀវ

ចុច​អាន៖

ប្រភព៖ Wikipedia   ប្រែ​សម្រួល៖ សេង ឡុង