OnePlus 6 ចេញពណ៌ថ្មីមួយទៀត មានលក្ខណៈពិសេស ស្មាតហ្វូនផ្សេងគ្មានដូច

  • 2018-07-03 10:04:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​ទូរសព្ទ​កំពូល​មាន​សមត្ថភាព​ខ្លាំង តែ​តម្លៃ​សមរម្យ OnePlus ទើប​តែ​នឹង​​បាន​ប្រកាស​​ពី​ពណ៌​ថ្មី​​មួយ ដែល​នឹង​ចូល​រួម​ជាមួយ​នឹង​ពណ៌ ៥ ផ្សេង​ទៀត​ដែល​មាន​ស្រាប់។​

ពណ៌​ដែល​នឹង​ចូល​ខ្លួន​មក​មាន​លើ​ទូរសព្ទ OnePlus 6 ស៊េរី​ចុង​ក្រោយ​នេះ​គឺ ពណ៌​ក្រហម ដែល​វា​នឹង​មាន​សម្រាប់​តែ​ប្រភេទ​ទំហំ​ផ្ទុក ១២៨ GB និង RAM ទំហំ ៨ GB ដោយ​មាន​តម្លៃ​លក់​នៅ​ក្នុ​ង​ទីផ្សារ​អាមេរិក ៥៧៩ ដុល្លារ ដូច​ពណ៌​ផ្សេង​ទៀត​ដែរ។

និយាយ​ពី​តួ​ពណ៌​ក្រហម​របស់ OnePlus 6 នេះ បង្កើត​ឡើង​ដោយ​កញ្ចក់​ចំនួន ៦ ស្រទាប់ ដោយ​វា​បន្ថែម​ស្រទាប់​ថ្មី​មួយ​ដែល​ការពារ​ការ​ចាំង​ផ្លាត​របស់​ពន្លឺ។ ដូចនេះ ពន្លឺ​នឹង​ឆ្លង​កាត់​រាល់​ស្រទាប់​ទាំងអស់​របស់​ទូរសព្ទ ដោយ​មិន​ចាំង​ផ្លាត​ទៅ​វិញ​ភ្លាមៗ​ឡើយ ដោយ​ពេល​យើង​មើល​នឹង​ភ្នែក​ទៅ ទូរសព្ទ OnePlus 6 ​ពណ៌​ក្រហម​នេះ មាន​ពណ៌​ក្រហម​ដិត​ពោរពេញ​ទៅ​ដោយ​ពន្លឺ​ពី​ខាង​ក្នុង​មក​តែ​ម្តង ដោយសារ​វា​មិន​ផ្លាត​ចេញ​ទៅ​វិញ។ បច្ចេកវិទ្យា​កញ្ចក់​ខាង​ខ្នង​នេះមាន​តែ OnePlus 6 ប៉ុណ្ណោះ​​​ ដែល​មាន​ធ្វើ​នា​ពេល​ស​ព្វ​ថ្ងៃ​នេះ។

តាំង​តែ​ពី​ពេល​បង្ហាញ​ខ្លួន​ក្នុង​ខែ​ឧសភា​រួច​មក​ OnePlus 6 ត្រូវ​បាន​លក់​ចេញ​ជាង ១ លាន​គ្រឿង​បាត់​ទៅ​ហើយ ដោយ​ចំណាយ​ពេល​ត្រឹម​តែ ២២ ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ថ្ងៃ​ចេញ​លក់ ដែល​នេះ​ជា​តួ​លេខ​ល្អ​ប្រសើរ លើស​ពី​ការ​រំពឹងទុក​របស់​ក្រុមហ៊ុន​ផ្ទាល់។ ដូច្នេះ​ការ​បញ្ចេញ​លក់​ពណ៌ក្រហម​នេះ អាច​ធ្វើ​ឲ្យ​អ្នក​រក​ទិញ​ទូរសព្ទ​ថ្មី ដែល​ស្រឡាញ់​ពណ៌​ស្រស់​ឆើតឆាយ ងាក​ចិត្ត​មក​ប្រើ OnePlus 6 បាន។

ចុច​អាន៖

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ផាត សុវត្ថិ