មុខងារមួយលើ Youtube អាច​ប្រើ​លើ​ Android ដោយ​ឥត​គិត​ថ្លៃ​

  • 2018-07-03 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុខងារមួយលើ Youtube អាច​

មុខងារ​ Picture-in-Picture mode (PiP) អាច​បើក​មើល​ Content ក្នុង​ផ្ទាំង​តូច​មួយ​ ខណៈ​បន្ត​ប្រើ​មុខងារ​លើ​ឧបករណ៍​ផ្សេង​ទៀត​។ PiP ហាក់​សាមញ្ញ​ ព្រោះ​ឃើញ​ប្រើ​លើ​ទូរទស្សន៍​ច្រើន​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​វា​ជា​របស់​ថ្មី​​មួយ​លើ​ស្មាតហ្វូន​ ស្រប​ពេល​ចេញ​ Android 8.0 (Oreo)។

YouTube បាន​ធ្វើ​ឲ្យ​មុខងារ​នេះ​ អាច​ប្រើ​បាន​ឥត​គិត​ថ្លៃ​លើ​ Android ដែល​ពី​មុន​មាន​តែ​សម្រាប់​ YouTube Red Subscriber ប៉ុណ្ណោះ ចំពោះអ្នក​ប្រើប្រាស់​ iOS ខក​ចិត្ត​បន្តិច​ហើយ ព្រោះមុខងារនេះ គ្មាន​លើ idevice ទេ។

យ៉ាង​ណា​មិញ​ មុខងារ​លើ YouTube នេះ​ឧបករណ៍ Android ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ចាប់​ពី​ Android 8.0 (Oreo) ឡើង​ទៅ​ទើប​អាច​ប្រើ​បាន​។

ថ្វី​បើ​អាច​ប្រើ​ Picture-in-Picture ឥត​គិត​ថ្លៃ​ តែ​មិន​អាច​មើល​គ្រប់​វីដេអូ​ទេ​ ព្រោះ​ចម្រៀង ​មិន​អាច​ប្រើ​ជាមួយ​ PiP លើកលែង​តែ​ផ្តល់​ឲ្យ​ឥត​គិត​ថ្លៃ​។ បើ​ចង់​មើល​គ្រប់​ត្រូវការ​ Subscribe ប្រើ​ YouTube Premium ឬ​ YouTube Music ដើម្បី​ Unlock Contents ទាំង​នោះ​៕​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ makeuseof   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម