ធ្លាប់តែឃើញពោងសុវត្ថិភាពឡាន តែឥឡូវមានសម្រាប់ការពារទូរសព្ទដៃដែរហើយ (មានវីដេអូ)

  • 2018-07-02 07:19:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សភាពច្រើនពេលដែលទិញទូរសព្ទថ្មីមក តែងតែស្រឡាញ់ មិនចង់ឲ្យមានស្លាកស្នាមសោះឡើយ​ នៅលើទូរសព្ទរបស់ខ្លួន ដោយអ្នកខ្លះទៅដាក់​ស្រោមការពារ ដាក់ស្រ្គីនកញ្ចក់ ឯអ្នកខ្លះទៀតមិនចង់ឲ្យទូរសព្ទមើលទៅធំមិនស្អាតពេលដាក់ស្រោមការពារ ក៏បានត្រឹមអ៊ុតស្កុតថ្លាកាពារឆ្កូត។ ទោះបីជាយ៉ាងណាក៏ដោយ ការដាក់ស្រោមការពារ ឬក៏អ៊ុតនេះ មិនអាចការពារពីការបែក កំប៉ិតតួទូរសព្ទបានមួយរយភាគរយឡើយ ជាពិសេសចំពោះទូរសព្ទដែលមានផ្ទៃស្រោបមកដោយកញ្ចក់តែម្ដង។

ប៉ុន្តែនាពេលថ្មីៗនេះ មាននិស្សិតសកលវិទ្យាល័យមួយរបស់ប្រទេសអាឡឺម៉ង់ បានបង្កើតជាពោងការពារសុវត្ថិភាពសម្រាប់ទូរសព្ទដៃ ដែលទ្រនង់ទាំង ៨ របស់វានឹងលាតចេញមកដោយស្វ័យប្រវត្តិមកតែម្ដង នៅពេលដែលទូរសព្ទចាប់ផ្ដើមជ្រុះ។

ពោងសុវត្ថិភាពដែលស្ថិតក្នុងទម្រង់ជាស្រោមការពារនេះ ចាប់យកចលនារបស់ទូរសព្ទ ហើយវានឹងដឹងប្រសិនបើទូរសព្ទរបស់អ្នកធ្លាក់មកក្រោម។ ភ្លាមៗនោះ​ទ្រនង់ទាំង ៨​ ដែលចេញម្ដង ២ គ្រប់ជ្រុងទាំង ៤ ការពារផ្នែកខាងមុខ និងខាងក្រោយរបស់ទូរសព្ទមិនឲ្យមានការប៉ះទង្គិចនឹងផ្ទៃរឺងឡើយ ព្រោះទ្រនង់ទាំងនោះ នឹងរងសម្ពាពពីការធ្លាក់គ្រប់ជ្រុងហើយលោតដូចប្រើរុឺស័រដូច្នោះដែរ។

បើតាមកាសែត Preview Online អ្នកបង្កើត Philip Frenzel ជានិស្សិតនៃសាកលវិទ្យាល័យ Aalen នៃប្រទេសអាឡឺម៉ង់ ទើបតែទទួលបានពាងរង្វាន់សម្រាប់ការបង្កើតពោងសុវត្ថិភាពសម្រាប់ទូរសព្ទនេះពី German Mechatronics Society ផងដែរ។ គាត់នឹងចាប់ដំណើរការគម្រោងស្វែងរកថវិកាសម្រាប់ផលិតពោងសុវត្ថិភាពសម្រាប់ទូរសព្ទនេះ នៅលើគេហទំព័រ​ Kickstarter នៅខែក្រោយនេះហើយ។

ចុចអាន៖

ប្រភព៖ theverge   ប្រែ​សម្រួល៖ ផាត សុវត្ថិ