ម៉ូតូ​ Honda Navi តម្លៃ​មិន​ដល់ ៦០០ ដុល្លារ ត្រៀម​ចេញ​ស៊េរី​ថ្មី

  • 2018-07-04 04:07:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ដើម​ឆ្នាំ​ ២០១៦ ​ម៉ូតូ​ Honda Navi បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​នៅ​ប្រទេស​ឥណ្ឌា ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ទាំង​លើ​រូបរាង​ និង​​តម្លៃ​លក់​ ដោយ​មាន​តម្លៃ​​ប្រមាណ​ ៥៧០ ដុល្លារ​ប៉ុណ្ណោះ។

Honda Navi ឆ្នាំ ២០១៦

នៅ​ឆ្នាំ​ ២០១៨ នេះ​ Honda ប្រចាំ​ប្រទេស​ឥណ្ឌា​ត្រៀម​ចេញ​ម៉ូតូ​ Navi ស៊េរី​ថ្មី ដែល​មាន​ការ​កែ​ប្រែ​រូបរាង​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់។ បើ​តាម​ការ​ផ្សាយ​របស់​ Autocar India ម៉ូតូ​ Navi ស៊េរី​ថ្មី អាច​នឹង​បង្ហាញ​មុខ​ក្នុង​ខែ​សីហា​ ឆ្នាំ ២០១៨ នេះ។

Honda Navi ស៊េរី​ថ្មី

ផ្អែក​តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ដែរ​ថា​ Honda Navi ស៊េរី​ថ្មី​​នឹង​មាន​កុងទ័រ​ថ្មី​​កូន​កាត់​ថ្មី​ឌីជីថលនិង​ការ​ឌីហ្សាញ​ពណ៌​ថ្មី​ទៀត​ផង។ ជា​មួយ​នឹង​ការ​អាប់ដេត​ថ្មី​នេះ​ គេ​រំពឹង​ថា​ Honda Navi ស៊េរី​ថ្មី​នឹង​មាន​តម្លៃ​ថ្លៃ​លើស​ស៊េរី​មុន​បន្តិច​បន្តួច៕

ប្រភព៖ Indian Autos Blog   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម