ទិញ​ឡាន​មួយ​ទឹក​មក​ពី​ស្រុក​គេ ពេល​ឆែក​ប្រវត្តិ​ដឹង​អ្វី​ខ្លះ? ឆែកម្តងៗ​អស់ប៉ុន្មាន?

  • 2018-07-05 02:41:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​និយម​ប្រើ​ប្រាស់​ឡាន​មួយ​ទឹក​មុន​ពេល​ទិញ​តែង​ដើរ​ជ្រែ​មើល​តម្លៃ មើល​គុណ​ភាព​ពិសេស​ពណ៌​ពេញ​និយម ដោយ​មិន​បាន​ដឹង​ពី​ស្ថាន​ភាព​ឡាន​ទាំង​នោះ​មុន​ពេល​នាំ​ចូល​មក​ទេ។

លើស​ពី​នេះ​ចំពោះ​អ្នក​ស្និត​ស្នាល​ជាមួយ​អ្នក​នាំ​ចូល​អាច​ទៅ​មើល​ដល់​កន្លែង​ទម្លាក់​ពី​កុងទ័នឺរ​ផ្ទាល់​ក៏​មាន និង​អាច​មើល​ស្ថាន​ភាព​ឡាន​នេះ​បាន​ច្បាស់។

លោក ឌី ពិសិទ្ធ ជា​អ្នក​ជំនាញ​ឆែក​ឡាន​មួយ​ទឹក​នៅ Autocheck Cambodia បាន​ប្រាប់ Sabay ថា​អ្នក​ដែល​ប្រើ​ប្រាស់​ឡាន​មួយ​ទឹក​ដែល​មិន​បាន​ឆែក​ប្រវត្តិ និង​ចង់​ដឹង​អាច​ឆែក​បាន​តាម​រយះ​ប្រព័ន្ធ​អ៊ីនធឺណិត​ដោយ​ប្រើ​លេខ VIN ដែល​ជា​លេខ​សម្គាល់​ឡាន​ទាំង​នេះ។

នៅ​ពេល​ឆែក​តាម​រយះ​លេខ VIN វា​អាច​បង្ហាញ​ពី​ប្រវត្តិ​ឡាន​មួយ​ទឹក​ទាំង​នេះ​ដូច​ខាង​ក្រោម៖

  • បង្ហាញ​ពី​ពិន្ទុ​វាយតម្លៃ និង​ចំនួន​ម្ចាស់​ដើម​ដែល​ធ្លាប់​ប្រើ​ប្រាស់​ឡាន​នេះ
  • ប្រាប់​ប្រវត្តិ​ឡាន​ធ្លាប់​ជួប​គ្រោះ​ថ្នាក់ និង​បង្ហាញ​ពី​រូប​ភាព​ដើម
  • ដឹង​ពី​ប្រវត្តិ​ឡាន​ធ្លាប់​ប្រើ​ប្រាស់ រត់​តាក់ស៊ី ដាក់​ជួល និង​រយះ​ចម្ងាយ​ធ្លាប់​ប្រើ​ប្រាស់
  • ដឹង​ច្បាស់​ពី​ប្រភព​នាំ​ចូល ប្រទេស និង រដ្ឋ​ដើម ធ្លាប់​ប្រើ​ប្រាស់ មើល​គុណភាព​ឡាន​បាត​ក្រោម ច្រេះ ឬពុក
  • បង្ហាញ​ពី​ប្រវត្តិ​ឡាន​ធ្លាប់​លិច​ទឹក ឆេះ ឬ​មួយ​ចោរ​លួច
  • បង្ហាញ​ពី​ប្រវត្តិ​ឡាន​នេះ​ធ្លាប់​រើ​ម៉ាស៊ីន និង​មាន​បញ្ហា​ផ្សេងៗ
  • អាច​ឆែក​កូដ​ពណ៌​ឡាន ដើម្បី​មើល​ដឹង​ថា​ត្រូវ​បាន​ប្ដូរ​ពណ៌​ថ្មី​ឬ​អត់
  • ដឹង​ពី​ការ​បរិច្ឆេទ​នាំ​ថ្ងៃ​ដែល​ចូល​មក​កម្ពុជា​ដំបូង។

ការ​ឆែក​នេះ​ដែរ​មាន​តែ​អ្នក​ជំនាញ​ផ្នែក​នេះ ដែល​បាន​ទិញ​​សិទ្ធ​ផ្ដាច់​មុខ​លើ​វេបសាយ​ឆែក​ឡាន​មួយ​ទឹក​នេះ​ពី​ស្រុក​ក្រៅ​ប៉ុណ្ណេះ។

ចំពោះ​តម្លៃ​សេវា​នៃ​ការ​ឆែក​នេះ​ដែរ​ម្ចាស់​ឡាន​ចំណាយ​ប្រមាណ​ជា ៦​ដុល្លារ​សម្រាប់​បារាយណ៍​ការ និង​៥ ដុល្លារ បន្ថែម​សម្រាប់​រូប​ភាព​ប្រវត្តិ​ឡាន​នេះ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អត្ថបទបន្ត៖

អត្ថបទ៖ ម៉េងងី