ពាន The Best player award ផ្លាស់ប្ដូរលក្ខខណ្ឌតិចតួច
- 2018-07-05 02:21:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាន The Best player award ផ្លាស់ប្ដូរលក្ខខណ្ឌតិចតួច
ចន្លោះមិនឃើញ
សហព័ន្ធបាល់ទាត់ពិភពលោកហៅកាត់ថា FIFA បានប្រកាសផ្លាស់ប្ដូរប្រព័ន្ធនៃការជ្រើសរើសកីឡាករល្អជាងគេប្រចាំឆ្នាំ (The Best player award) ដោយជម្រុះចំនួនបេក្ខភាពពី២៣នាក់ សល់ត្រឹម១០នាក់វិញ។
ពាន The Best player award មាន២ផ្នែកគឺបុរសនិងស្រ្ដីី។ បេក្ខភាពផ្នែកបុរសនិងស្ត្រីទាំង១០នាក់នៃពាន The Best player award នឹងត្រូវជ្រើសរើសដោយ ១៣កន្លែងរួមមាន គ្រូនិងប្រធានក្រុមជម្រើសជាតិ សារព័ត៌មាន អ្នកគាំទ្រ និងផ្សេងៗទៀត។ ក្នុងនោះអតីតវីរបុរសប្រេស៊ីល Ronaldo អតីតជម្រើសអង់គ្លេស Frank Lampard និងលោក Fabio Capello ក៏ជាមនុស្សសំខាន់ក្នុងការជ្រើសរើសផងដែរ។
ការបោះឆ្នោតនឹងចាប់ផ្ដើមចាប់ពីថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៨ ដល់ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៨។ សម្រាប់បេក្ខជនដែលឈ្នះនឹងប្រកាសក្នុងកម្មវិធី The Best FIFA Football Awards ដែលរៀបចំនៅថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៨ ក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេស។ កម្មវិធីមួយនេះទើបតែរៀបចំបាន២ឆ្នាំទេ ហើយបាន The Best player award ផ្នែកបុរសបានទៅលើ Cristiano Ronaldo ទាំង២ដង៕