គ្រូ U19 ​កម្ពុជា ​ប្រាប់​មូលហេតុ​ក្រុម​លេង​មិន​ល្អ ​ចាញ់​ម៉ាឡេស៊ី​ម្សិលមិញ

  • 2018-07-05 04:03:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ក្រោម​អាយុ​១៩​ឆ្នាំ​របស់​កម្ពុជា ​បាន​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្រុម​ម៉ាឡេស៊ី ​ក្នុង​លទ្ធផល ២-០ ​នា​ប្រកួត​ទី​២ ​ពាន​រង្វាន់ AFF U19 Championships នៅ​ទឹក​ដី​ប្រទេស​ឥណ្ឌូណេស៊ី។

រូបភាព៖ FFC

ប្រកួត​ដំបូង​នា​ពាន​រង្វាន់​ខាង​លើ​នេះ ​កម្ពុជា​ស្ថិត​នៅ​ពូល B ​ហើយ​ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​ប្រកួត​ដំបូង ​ដោយ​យក​ឈ្នះ​លើ​ក្រុម​ប្រ៊ុយណេ​ ៥-០។ ឈាន​ដល់​ប្រកួត​ទី​២ ​ម្សិលមិញ​នេះ ​គោ​ព្រៃ​វ័យ​ក្មេង​កម្ពុជា ​ហាក់​ដូចជា​បាត់​បង់​កម្លាំង​ច្រើន ​ហើយ​បរាជ័យ​ដោយ​ចាញ់​ក្រុម​ម៉ាឡេស៊ី ២-០ ​វិញ។

ចំពោះ​បរាជ័យ​ប្រកួត​ទី​២​ខាង​លើ​នេះ ​លោក Musashi Mizushima ​បាន​និយាយ​ដែរ​ថា​៖ “យើង​​មិន​អាច​ទម្លុះ​ប្រព័ន្ធ​ការពារ​របស់​ម៉ាឡេស៊ី​បាន ​ស្រប​ពេល​មាន​បញ្ហា​របួស​កីឡាករ​ច្រើន​នាក់ ​កាល​ពី​ប្រកួត​ដំបូង ​ហើយ​ពួកគេ​អវត្តមាន​ក្នុង​ប្រកួត​ទី​២​នេះ។ យើង​សង្ឃឹម​ថា​នឹង​ធ្វើ​បាន​ល្អ​វិញ ​នៅ​ប្រកួត​បន្ទាប់”។

បើ​មើល​ទៅ​លើ​​ពិន្ទុ​ កម្ពុជា​នៅ​តែ​មាន​សង្ឃឹម​ អាច​ឆ្ពោះ​ទៅ​កាន់​វគ្គ​បន្ត ប្រសិន​បើ​ធ្វើ​បាន​ល្អ​រាល់​ការ​ប្រកួត​ដែល​នៅ​សល់។ ក្រុម​កម្ពុជា កំពុង​ស្ថិត​នៅ​លេខ ២ ក្នុង​តារាង​ ដោយ​ឆ្លង​កាន់​ពីរ​ប្រកួត​មាន ៣ ពិន្ទុ​ ស្រប​ពេល​ទីម័រខាងកើត ដែល​ស្ថិត​នៅ​លេខ ១ មាន ៤ ពិន្ទុ​ប៉ុណ្ណោះ​ក្នុង​ចំណោម ២ ប្រកួត​ដូច​គ្នា ខណៈ ម៉ាឡេស៊ី លេខ ៣ មាន ៣​ពិន្ទុ​ក្នុង​ចំណោម ១ ប្រកួត។

ក្រុម​ U19 កម្ពុជា​នៅ​សល់​ពីរ​ប្រកួត​ក្នុង​ដៃ​គឺ​ប៉ះ U19 មីយ៉ាន់ម៉ា វេលា​ម៉ោង ៧:០០ នាទី​យប់​ស្អែក​ និង​ប៉ះ​​ ​ទីម័រខាងកើត នៅ​ថ្ងៃ​ទី​១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៨ វេលា​ម៉ោង ៣:៣០ នាទី​រសៀល៕

ប្រភព៖ Sport English   ប្រែ​សម្រួល៖ មុន្នីរម្យ