ប្លែក​ភ្នែក​ឡាន Rolls-Royce បើក​ពេញ​ទីក្រុង​ភ្នំពេញ

  • 2018-07-05 04:49:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡាន​សម្រាប់​ត្រកូល​អភិជន Rolls-Royce កាន់តែ​សំបូរ​ហូរហៀរ។ ​ក្រុង​ភ្នំពេញ​​មិន​ថា​តាម​ដង​ផ្លូវ​តូចធំ ​ឧស្សាហ៍​ឃើញ​ឡានប្រណិត​តម្លៃកប់នេះ​ បើក​កាត់​តាម​ទីប្រជុំជន​និង​លំនៅ​ដ្ឋាន​ពលរដ្ឋ​គ្រប់​ច្រកល្ហក។

ខុស​ពី​ប៉ុន្មាន​ឆ្នាំ​មុន ឡាន​កំណើត​​ផលិត​នៅចក្រភព​អង់គ្លេស​​ដែលកម្រ​ឃើញ​ឬ​មាន​​មួយៗ ទើប​តែ​មួយ​រយៈ​ចុងក្រោយ​ចាប់​ផ្តើម​លេច​មុខ​កាន់​តែ​ច្រើន​ ទាំង​ក្រុមហ៊ុននិង​​ការ៉ាស់ឯកជនមួយ​ចំនួន​ សម្រុក​នាំ​ចូល​បម្រើ​ទីផ្សារ​អ្នកមានក្នុង​ស្រុក។

តាម​ប្រភព​ហាង​មួយ​ប្រាប់​ថា ឡាន​សេដ្ឋី​នេះ​​បច្ចុប្បន្ន​មាន​ជាង ២០០ គ្រឿង​កំពុង​តែ​ប្រើប្រាស់​។ ដោយឡែក​ក្រុមហ៊ុន​នាំ​ចូល​ផ្លូវការ​មិន​បញ្ចេញ​តួលេខ​ច្បាស់​លាស់​ទេ ទោះ​បី​ទទួល​ស្គាល់​ពី​កំណើន​តម្រូវការ​ពី​​អ្នក​មានៗ​នៅ​ក្នុង​ស្រុក។

ឡាន​ផលិត​​​ផ្តាច់មុខ​សម្រាប់​ត្រកូល​អភិជន តម្លៃ​​មួយ​គ្រឿង​ចាប់ពី ៤០ ម៉ឺន​ដុល្លារ រហូត​ដល់​ខ្ទង់លានដុល្លារ អាស្រ័យ​តាម​ការ​កុម្ម៉ង់របស់​អតិថិជន៕

Rolls-Royce បើក​លើផ្លូវ​នរោត្តម
Rolls-Royce បើកលើផ្លូវ​មុនីវង្ស

ចុច​អាន​៖

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី