អ្នកមានកូន ស្គាល់​ឧបករណ៍​ទាំង ៥ នេះ កូន​តូច​ទៅ​ណា​ក៏​មិន​បាច់​ភ័យ​ដែរ

  • 2018-07-06 03:51:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​ការ​សិក្សា​មួយ រៀងរាល់ ៩០ វិនាទី ក្មេង​ម្នាក់​ត្រូវ​បាន​បាត់​ខ្លួន​នៅ​សហរដ្ឋអាមេរិក ដោយ​ហេតុផល​មិន​សុទ្ធ​សឹង​តែ​សំដៅ​លើ​ការ​ចាប់ជំរិត ផ្ទុយ​ទៅ​វិញ​ច្រើន​មក​ពី​ក្មេង​ទាំង​នោះ​ទម្លាប់​រត់​ទៅ​ឆ្ងាយ​ពី​ដៃ​អាណាព្យាបាល ឬ​វង្វេង​ក្នុង​ស្ថានភាព​ណា​មួយ។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ បច្ចេកវិទ្យា​ក៏​បាន​ជ្រៀត​ខ្លួន​មក​ជួយ​សម្រួល​តាម​រយៈ​ការ​ចេញ​លក់​ឧបករណ៍ GPS Tracking ទំនើបៗ​និង​ងាយស្រួល​ប្រើប្រាស់​ទៅ​ក្នុង​ទីផ្សារ។ ជា​ទូទៅ​ដំណើរការ​របស់​ឧបករណ៍​សាមញ្ញ​ទាំង​នេះ បញ្ជូន​ដំណឹង​ឬ​ទីតាំង​របស់​ក្មេងៗ ទៅ​កាន់​ស្មាតហ្វូន​របស់​អាណាព្យាបាល​តាម​រយៈ App ណា​មួយ។​

១.AngleSense:

ស្ថិត​ក្នុង​តម្លៃ ៧៩ ដុល្លារ ប្រភេទ​នាឡិកា​ឆ្លាតវៃ​សម្រាប់​កុមារ ក្រៅ​ពី​ដើរ​តួ​ជា​ឧបករណ៍​ចាប់​ទីតាំង បន្ថែម​ពី​នេះ​ក៏​អាច​ទុក​ស្ដាប់​សំឡេង​នៅ​ទីតាំង​ណា​មួយ​ថែម​ទៀត​ផង។

គុណ​សម្បត្តិ:

  • ទទួល​សារ​ជា​ដំណឹង​ប្រចាំ​ថ្ងៃ​ពី​ទីតាំង​កូន​របស់​អ្នក
  • កំណត់​ទីតាំង​ដែល​កូន​របស់​អ្នក​មិន​គួរ​ទៅ
  • សមត្ថភាព​អាច​ស្តាប់​ពី​ទិដ្ឋភាព​កើត​ឡើង​ជុំវិញ​នោះ

គុណវិបត្តិ:

  • តម្លៃ​រាង​ថ្លៃ
  • ពុំ​មាន​អេក្រង់​បង្ហាញ​ព័ត៌មាន
  • ពុំ​អាច​និយាយ​ទំនាក់ទំនង​គ្នា​ដោយ​ផ្ទាល់។

២.Trax Personal GPS Tracker:

ទំហំ​តូច​ងាយ​ស្រួល​ទុកដាក់​ក្នុង​កាបូប​ឬ​ហោប៉ៅ​ខោ​របស់​ក្មេង ដោយ​តម្លៃ​ចាប់​ផ្តើម​ពី ៥៤ ដុល្លារ​ឡើង​ទៅ រាល់​ទិន្នន័យ​បញ្ជូន​ឆ្លង​កាត់​គ្នា​តាម​រយៈ​ប្រព័ន្ធ 3G ទៅ​កាន់​ស្មាតហ្វូន។

គុណសម្បត្តិ:

  • ទំហំ​តូច
  • ប្រើ​ Data Roaming ឥត​គិត​ថ្លៃ​រយៈ​ពេល ២ ឆ្នាំ
  • មក​ជាមួយ App លើ​ស្មាតហ្វូន
  • មុខងារ Geo-fencing ដឹង​ពី​ទីតាំង​គ្រោះថ្នាក់​និង​សុវត្ថិភាព ហើយ​ទទួល​សារ​ជា​ដំណឹង អាច​ដឹង​ថា​កូន​របស់​អ្នក​បើកបរ​ក្នុង​ល្បឿន​ហួស​កំណត់

គុណវិបត្តិ:

  • App មាន​ផ្ទុក​នូវ Bugs មួយ​ចំនួន
  • ការ​ចាប់​ទីតាំង​មិន​ច្បាស់លាស់
  • មតិ​មួយ​ចំនួន​រអ៊ូ​ពី​ថាមពល​ថ្ម

៣.Lineable:

ដោយ​ដំណើរការ​ជាមួយ​ប្រព័ន្ធ Bluetooth បែប​នេះ​មិន​អាច​ប្រើប្រាស់​នៅ​ទីតាំង​ឆ្ងាយ​បាន​ឡើយ ដោយ​មាន​ថ្ម​ជាប់​ក្នុង​ម៉ាស៊ីន​កាន់​បាន​យូរ​រយៈ​ពេល ១ ឆ្នាំ ជាមួយ​តម្លៃ​ទាប​ត្រឹម​តែ ៥ ដុល្លារ

គុណសម្បត្តិ:

  • សាមញ្ញ ធូរ​ថ្លៃ ងាយ​ស្រួល​ប្រើប្រាស់
  • ថាមពល​ថ្ម​កាន់​ដល់​រយៈ​ពេល ១ ឆ្នាំ

គុណវិបត្តិ:

  • ចម្ងាយ Bluetooth ខ្លី​ត្រឹម ២០ ទៅ ៣០ ម៉ែត្រ
  • មិន​អាច​សាក​ថ្ម (អាច​ប្រើ​បាន​ត្រឹម​មួយ​ឆ្នាំ ហើយ​បោះ​ចោល)
  • គ្មាន​អេក្រង់​បង្ហាញ
  • មិន​អាច​ទំនាក់ទំនង​គ្នា

៤.SkyNanny 2.0 GPS Child Tracker:

ស្ថិត​ក្នុង​តម្លៃ ៤៩ ដុល្លារ លើ​គេហទំព័រ Amazon ឧបករណ៍​នេះ​ក៏​ត្រូវ​បង់​ថ្លៃ​សេវា​ប្រចាំ​ខែ​ថែម​ទៀត ប្រមាណ ៥ ដុល្លារ។

គុណសម្បត្តិ:

  • មាន​ប៊ូតុង SOS
  • អាច​ទំនាក់ទំនង​ទៅ​លេខ ២ ផ្សេង​គ្នា
  • រូបរាង​តូច​ងាយ​ស្រួល​កាន់

គុណវិបត្តិ:

  • អាច​ប្រើ​បាន​តែ​លើ Android

៥.TickTalk:

ជា​នាឡិកា​ឆ្លាតវៃ​ដ៏​ពេញ​និយម​មួយ មាន​រូបរាង​ស្រស់​ស្អាត និង​អាច​បំពេញ​តម្រូវ​ការ​ប្រើប្រាស់​បាន​ច្រើន ដោយ​មាន​តម្លៃ​លក់​ចាប់​ពី ៨៩ ដុល្លារ ឡើង​ទៅ។

គុណ​សម្បត្តិ:

  • អាច​ប្រើ​ជា​នាឡិកា​ដៃ ឬ​បត់​ទុក​ក្នុង​ហោប៉ៅ
  • មាន​ជម្រើស​ពណ៌​ច្រើន
  • ដើរ​តួ​ជា​ទូរសព្ទ ឧបករណ៍ GPS និង​នាឡិកា
  • ផល​ចំណេញ ៥ ភាគរយ​បរិច្ចាគ​ចូល​ការងារ​សប្បុរសធម៌

គុណវិបត្តិ:

  • តម្លៃ​រាង​ថ្លៃ
  • ជា​ក្រុមហ៊ុន​ថ្មី​ដែល​ទើប​បង្កើត ពោល​មិន​ទាន់​មាន​អ្នក​សាកល្បង​ច្រើន​នៅ​ឡើយ។

ប្រភព: https://www.spyzie.com/mobile-tracker/child-tracking-device.html

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

អត្ថបទ៖ កៅ រក្សា