មិននឹកស្មាន ចាន់ សម័យ ធ្លាក់ខ្លួនដើរស្ទូចត្រីតាមមាត់ទន្លេ ដើម្បីចិញ្ចឹមក្រពះ

  • 2018-07-06 01:54:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជា​រឿង​មួយ​នឹក​ស្មាន​មិន​ដល់​ដែល​តារា​ចម្រៀង​​​លោក ចាន់ សម័យ ធ្លាប់​តែ​​មាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេងក្នុង​សង្គម​សិល្បៈ​នា​ពេល​កន្លង​មក​ បែរ​ជា​ធ្លាក់​ខ្លួន​ដើរ​ស្ទូច​ត្រី​តាម​មាត់​ទន្លេ​ជាមួយ​រូប​រាង​កាយ​មើល​មិន​​ចង់​ស្គាល់។

បើ​តាម​ប្រភព​ពី​​​តារាញូស៍​ឲ្យ​ដឹង​ថា ម្ចាស់​បទ​"ស្តង់ដារ​ស្រី​ស្អាត" ធ្លាក់​ខ្លួន​ទៅ​ជា​បែប​នេះ​ដោយ​សារ​តែ​​លោក​ធ្វើ​ជំនួញ​មិន​ជោគ​ជ័យ​ ពោល​គឺ​​រក​ស៊ី​ខាតអស់​ចុង​អស់​ដើម រហូត​លែង​មាន​មុខ​មាត់​ចូល​សិល្បៈ​វិញ​ ទើប​នាំ​ប្រពន្ធ​កូន​ទៅ​លាក់​ខ្លួន​ មិន​ឲ្យ​អ្នក​ណា​ដឹង​នោះ​ទេ។ ប៉ុន្តែ​នៅ​​រសៀល​ថ្ងៃ​ទី ៤ ខែ កក្កដា ឆ្នាំ ២០១៨ កន្លង​ទៅ​ថ្មី​ៗ​​​ស្រាប់​តែ​គេ​ប្រទះ​ឃើញ​លោក ចាន់ សម័យ ដើរ​ស្ទូច​ត្រី​​នៅ​តាម​មាត់​ទន្លេ​យក​ទៅ​ធ្វើ​ម្ហូប​​ទៅ​វិញ។

ជុំវិញ​ព័ត៌មាន​ខាង​លើ​​​លោក ចាន់ សម័យ មិន​អាច​សុំ​ការ​បក​ស្រាយ​បន្ថែម​បាន​ ដោយ​លេខ​ទូរស័ព្ទ​ដែល​លោក​ធ្លាប់​ប្រើ​មិន​អាច​ភ្ជាប់​ទំនាក់​ទំនង​បាន​ទេ។

អត្ថបទ៖ ឆុង ស៊ីណាន

រូបថត៖ ពី​តារាញូស៍