BLACKPINK ទម្លាក់ BTS ដោយមានចំនួនចូលមើល MV លើ​ YouTube ច្រើនបំផុតរយៈពេល ២៤ម៉ោង

  • 2018-07-06 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត ក្រុម​ចម្រៀង Black Pink បាន​បំបែក​កំណត់​ត្រា​ថ្មី ជាមួយ​ចំនួន​អ្នក​ចូល​មើល​​វីដេអូ​ចម្រៀង​ច្រើន​ជាង​គេ​ក្នុង​រយៈពេល​ត្រឹម​តែ ២៤ ម៉ោង លើ​ YouTube។

កាល​ពី​ថ្ងៃ​ទី ០៥ ខែ​កក្កដា​នេះ ខាង​តំណាង​ពី​ក្រុមហ៊ុន​របស់ YouTube បាន​បង្ហាញចំនួន​អ្នក​ទស្សនា​វីដេអូ​​បទ​ចម្រៀង "DDU-DU DDU-DU” របស់​ក្រុម Black Pink។ បើ​តាម​អ្នក​តំណាង​នេះ​ដដែល​បាន​ឲ្យ​ដឹង​ថា វីដេអូ​បទ​ចម្រៀង​ដែល​បាន​ចេញ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ១៥ ខែ​មិថុនា​នោះ មាន​ចំនួន​អ្នក​ចូល​មើល​រហូត​ដល់ ៣៦,២ លាន​នាក់​ឯណោះ ក្នុង​រយៈពេល​ត្រឹម​តែ ២៤ ម៉ោង ដែល​ចំនួន​នេះ គឺ​ជា​ចំនួន​ដែល​ច្រើន​ជាង​គេ​បំផុត​បើ​ប្រៀប​ធៀប​ទៅ​នឹង​វីដេអូ​បទ​ចម្រៀង​របស់​ក្រុម​ចម្រៀង​កូរ៉េ​ដទៃ​ទៀត​។

ជាមួយ​នឹង​កំណត់​ត្រា​ថ្មី​នេះ​ដែរ ក្រុម​ចម្រៀង Black Pink បាន​បំបែក​កំណត់​ត្រា​ចាស់​​បទ "Gentleman” របស់​តារា​ចម្រៀង Psy ដែល​មាន​អ្នក​ចូល​មើល ៣៦ លាន​នាក់​ និង​បទ "Fake Love” របស់​ក្រុម BTS ដែល​មាន​អ្នក​ចូល​មើល​ចំនួន ៣៥,៩ លាន​នាក់ ក្នុង​រយៈពេល​ត្រឹម ២៤ ម៉ោង​ដូច​គ្នា៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ អន សុភក្ត្រា