លោក ប្រាក់ សុវណ្ណារ៉ា ​ទាយ​ថា ​ក្រុម​ណា​ឡើង​រវាង ប្រេស៊ីល និង​បែលហ្ស៊ិក

  • 2018-07-06 07:05:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ប្រាក់ សុវណ្ណារ៉ា ​អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ស្រលាញ់​ក្រុម​ បែលហ្ស៊ិក ហើយ​ក៏​​គិត​ថា ក្រុម​នេះ​ នឹង​អាច​ឡើង​ទៅ​កាន់​វគ្គ​​ ៤ ក្រុម​ចុង​ក្រោយ​សម្រាប់​ការ​ប្រកួត World Cup 2018 នៅ​រុស្ស៊ី​ យប់​នេះ​ម៉ោង ១ យប់​រំលង​​អាធ្រាត្រ។

គ្រូ​បង្វឹក​រូប​នេះ​ពន្យល់​ថា ​បែលហ្សិក​ និង​ប្រេស៊ីល គឺ​ល្អ​ដូច​គ្នា គ្រាន់​តែ​លោក​ហាក់​ធ្ងន់​ចិត្ត​មក​លើ បែលហ្ស៊ិក ច្រើន​ជាង​។ បែលហ្ស៊ិក ជា​​ក្រុម​លេង​ដោយ​​ស្លូតបូត និង​របៀប​ជា​ក្រុម ពិសេស​ពួក​គេ​ល្អ​គ្រប់​តំបន់​ពី​លើ​ដល់​ក្រោម ព្រម​ទាំង​ពូកែ​វាយ​បក​ខ្លាំង​និង​​បាន​លឿន​​​នៅ​ពេល​ប៉ះ​ក្រុម​ខ្លាំង​ ដែល​ចូល​ចិត្ត​កៀបសង្កត់​ដៃ​គូ​ ដូច​ជា​​ប្រេស៊ីល។

​លោក​បន្ថែម​ថា ដើម​ឡើយ​លោក​ស្រលាញ់​ពីរ​​ក្រុម​នេះ ហើយ​គិត​ថា ពួក​គេ​ជា​បេក្ខភាព​លើក​ពាន World Cup ឆ្នាំ​នេះ។ និយាយ​ពី​ប្រេស៊ីល​វិញ​លោក​មើល​ឃើញ​ថា ជា​ក្រុម​ល្អ​ខ្លាំង​​មែនទែន​ ប៉ុន្តែ​តំបន់​ការពារ​​​អាច​ពិបាក​ទប់​ទល់​​​​ជា​មួយ​​បែលហ្ស៊ិក។

​រវាង ប្រេស៊ីល និង​បែលហ្ស៊ិក ​អ្នក​ដែល​​ឡើង​ទៅ​កាន់​វគ្គ​ ៤​ ក្រុម​ចុង​ក្រោយ នឹង​ប៉ះ​ក្រុម បារាំង ឬ អ៊ុយរុយហ្គាយ ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​