ដំណឹង​ល្អ​សិស្ស​តិចណូ! មាន​ Internet ល្បឿន​កប់ ប្រើ Free ពេញ ១ឆ្នាំ

  • 2018-07-06 10:08:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាគារ​ទេពកោសល្យ​វិស្វកម្ម សម្ដេច ហ៊ុន សែន រួម​មាន​បរិវេណ​បណ្ណាល័យ និង​ទីតាំង​អនុវត្ត​គម្រោង Techno Incubation Space របស់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (តិចណូ) នឹង​មាន​អ៊ីនធឺណិត​ល្បឿន​លឿន​ប្រើ​ពេញ​មួយ​ឆ្នាំ ដោយ​ក្រុមហ៊ុន EZECOM ជា​អ្នក​ផ្គត់ផ្គង់​ឲ្យ។

អ៊ីនធឺណិត​បើក​ឲ្យ​ប្រើ​សម្រាប់​ក្រុម​ការងារ Techno Incubation Space សាស្ត្រាចារ្យ និង​និស្សិត​ទាំង​អស់​ដែល​ចេញ​ចូល​បណ្ណាល័យ​នេះ មាន​ល្បឿន 120 Mbps (កម្រិត​គុណភាព​ខ្ពស់​បំផុត) ដោយ​មាន​តម្លៃ ១ម៉ឺន​ដុល្លារ។

លោក Paul Blanche-Horgan អគ្គនាយក EZECOM បាន​និយាយ​ថា៖ “EZECOM តែង​ចូលរួម​ចំណែក​ជំរុញ​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​នៅ​កម្ពុជា ពិសេស​ក្នុង​វិស័យ​បច្ចេកវិទ្យា​ជាច្រើន​ឆ្នាំ​មក​ហើយ ហើយ​ខ្ញុំ​ជឿ​ថា ការ​ឧបត្ថម្ភ​សេវា​អ៊ីនធឺណិត​ល្បឿន​លឿន​នេះ នឹង​ផ្ដល់​សារប្រយោជន៍​ច្រើន​ដល់​សិស្ស និស្សិត និង​អ្នក​ពាក់​ព័ន្ធ​ដទៃ​ទៀត”។

បច្ចុប្បន្ន គម្រោង Techno Incubation Space កំពុង​រៀបចំ​សិក្ខាសាលា និង​វគ្គ​បណ្ដុះ​បណ្ដាល ពី​គម្រោង​អាជីវកម្ម និង​សហគ្រិន​ភាព​រយៈ​ពេល ១០សប្តាហ៍ ដល់​ក្រុម​និស្សិត​ច្រើន​នាក់ ដោយ​បង្ហាត់​ផ្ទាល់​ពី​អ្នក​ជំនាញ ក្រោម​កិច្ច​ជ្រោមជ្រែង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រម​ទាំង​ក្រុមហ៊ុន​ដៃគូ៕

អត្ថបទ៖ វិទូ