៨​សន្លឹក​​ទីលាន​បាល់ទាត់​ប្លែក​បំផុត​ជុំវិញ​ពិភពលោក ឃើញ​ហើយ​ចង់​ភ្លឹក

  • 2018-07-07 08:59:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បាល់ទាត់​គឺ​ជា​កីឡា​ដែល​មាន​ប្រជាប្រិយភាព​បំផុត​ ហើយ​ជួនកាល​កីឡដ្ឋាន​របស់​វា​ក៏​ជា​កន្លែង​ដែល​មាន​ទេសភាព​ស្អាត និងទាក់ទាញ​បំផុត ដូច​បង្ហាញ​នៅ​ក្នុង​រូប​នេះ​អីចឹង។

បើ​ទោះ​ជា​មាន​ឈ្មោះ​ថា Greenland ប៉ុន្តែ​ប្រទេស​នេះ​មិន​មាន​ពណ៌​បៃតង​ដូច​ឈ្មោះ​​ឡើយ គ្មាន​ឡើយ​ស្មៅ​នៅ​ប្រទេស​នេះ។ ដោយ​សារ​​លក្ខខណ្ឌ​អាកាសធាតុ​ត្រជាក់​ខ្លាំង ទីលាន​មួយ​ចំនួនព័ទ្ធ​ជុំវិញ​ទៅ​ដោយ​ភ្នំ​ទឹកកក និង សមុទ្រ​ទឹក​កក។

រីឯ​រូបភាព​មួយ​ទៀត​បង្ហាញ​ពី​ទីលាន​ស្ថិត​នៅ​កណ្តាល​ទ្រូង​ព្រៃ​នៃ​ប្រទេស​ម៉ាឡេស៊ី ទិដ្ឋភាព​មើល​ទៅ​ប្រៀប​បីដូច​កីឡដ្ឋាន​នៅ​កណ្តាល​សួន​បៃតង​ដ៏​ស្រស់ស្អាត។

បន្ទាប់​មក​ទៀត​គឺ​កីឡដ្ឋាន​នៅ​ភូមិ​នេសាទ​ហេនីងស្វៀ (Henningsvaer) ស្ថិត​នៅ​ប្រជុំកោះ​ ឡូហ្វូថេន (Lofoten) នៅ​តំបន់​អាក់ទិក​របស់​ប្រទេស​ន័រវែស។ ទីលាន​​បាល់ទាត់​នោះ​ហ៊ុមព័ទ្ធ​ដោយ​ទេសភាព​ដ៏​អស្ចារ្យ​បំផុត​របស់​អឺរ៉ុប។

ក៏​មាន​ផង​ដែរ​ទីលាន​បាល់ទាត់​ពណ៌​បៃតង​ខ្ចី​​នៅ​លើ​ដំបូល​អគារ​កប់​ពពក​ក្នុង​ប្រទេស​ជប៉ុន ជា​ទីក្រុង​មមាញឹក​បំផុត​មួយ​របស់​ពិភពលោក និងទីលាន​បាល់ទាត់​ដ៏​ទាក់ទាញ​មួយ​ចំនួន​ទៀត​ដែល​​នឹង​ធ្វើ​ឲ្យ​អ្នក​ប្លែក​អារម្មណ៍។

ចង់​ដឹង​ថា​ទីលាន​បាល់ទាត់​ទាំង​នោះ​ស្រស់​ស្អាត​ប៉ុណ្ណា សូម​ទស្សនា​រូបភាព​ទាំង​នេះ៖

ទីលាន​បាល់ទាត់​លើ​ទឹក​នៅ​សឹង្ហបុរី
ទីលាន​បាល់ទាត់​នៅ​ប្រទេស Greenland ព័ទ្ធ​ជុំវិញ​ទៅ​ដោយ​ភ្នំ​ទឹកកក និង សមុទ្រ​ទឹក​កក
កីឡដ្ឋានដ៏ស្រស់ស្អាត​នៅ​កោះ​ហ្វ៉ារ៉ូ ជិត​ប្រទេស​ន័រវែស
ទីលាន​បាល់ទាត់​កណ្តាល​ទ្រូងព្រៃ​នៅ​ម៉ាឡេស៊ី
កីឡដ្ឋាន​នៅ​ភូមិ​នេសាទ​ហេនីងស្វៀ (Henningsvaer) ស្ថិត​នៅ​ប្រជុំកោះ​ ឡូហ្វូថេន (Lofoten) នៅ​តំបន់​អាក់ទិក​របស់​ប្រទេស​ន័រវែស
ទីលានបាល់ទាត់ក្នុងផ្លូវរង្វង់មូល​នាទីក្រុង Shenyang ក្នុងខេត្ត Liaoning ភាគឦសានប្រទេសចិន
រដ្ឋធានីឡាប៉ាសរបស់បូលីវីដ៏ចង្អៀត តែអ្នកស្រុកនៅតែអាចរកកន្លែងសម្រាប់កីឡាបាល់ទាត់​ដ៏ពេញនិយម​របស់​ពួកគេ
ទីលាន​បាល់ទាត់​លើ​លំហ​នៅ​ប្រទេស​ជប៉ុន

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សុខ លាងហ៊ត