រថយន្ត Bugatti Chiron Divo ថ្លៃ​ជិត ៦ លាន​ដុល្លារ តែ​កុំ​មើល​ល្បឿន​ស្ទុះ​កប់​ពពក

  • 2018-07-09 03:04:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រកូល​ថ្មី​នៃ​រថយន្ត Bugatti Chiron Divo ត្រៀម​នឹង​ប្រកាស​បង្ហាញ​ក្នុង​ពិព័រណ៍ Pebble Beach Concourse d'Elegance នៅ​ទឹក​ដី​សហរដ្ឋអាមេរិក នា​ខែ​សីហា​ខាង​មុខ​នេះ។ ប្រភព​ពី The Supercar Blog បាន​សង្កត់​ធ្ងន់ Chiron Divo ជា​ជំនាន់​ក្រោយ​មួយ​ផ្សេង​ទៀត ដែល​វិវត្ត​បន្ត​ពី​ម៉ូឌែល Chiron Sport។

Bugatti ធ្លាប់​បាន​បង្ហើប​ពី​ការ​រចនា​តួ​ខ្លួន​ថ្មី អម​កម្លាំង​ម៉ាស៊ីន​កាន់​តែ​ខ្លាំង បន្សំ​ការ​បំពាក់​នូវ​ប្រអប់​លេខ​ធុន​ថ្មី ជួយ​បង្កើន​ល្បឿន​ស្ទុះ​នៃ​រថយន្ត​ប្រភេទ​នេះ​ឲ្យ​លឿន​ជាង​ជំនាន់​ធម្មតា។ តាម​ប្រភព​សូម​មិន​បង្ហើប​ឈ្មោះ Chiron Divo អាច​បង្កើន​ល្បឿន​ស្ទុះ​ពី ០ ទៅ ១០០ គ.ម/ម៉ ប្រើ​ពេល​ត្រឹម ២,៥ វិនាទី និង​ស្ទុះ​ដល់ ២០០ គ.ម/ម៉ ប្រើ​ពេល​តិច​ជាង ៦,៥ វិនាទី

ដោយ​មាន​ល្បឿន​អតិបរមា​កំណត់​ត្រឹម ៣៩៥ គ.ម/ម៉ ក្រុមហ៊ុន​យក្ស​បារាំង​នឹង​ផលិត​រថយន្ត​នេះ​ត្រឹម​តែ​ក្បែរ ១០០ គ្រឿង​ប៉ុណ្ណោះ ដោយ​តម្លៃ​ប្រមាណ ៥,៨៥ លាន​ដុល្លារ ពោល​គឺ​ខ្ពស់​ជាង​ប្រហែល​មួយ​ទ្វេ​ជា​ពីរ ធៀប​នឹង Chiron Sport ត្រឹម ៣,១ លាន​ដុល្លារ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ carscoops   ប្រែ​សម្រួល៖ កៅ រក្សា