Update: គិតត្រឹមពេលនេះ ក្មេង៤នាក់បានចេញពីរូងភ្នំថាំហ្លួង តែម្នាក់មានស្ថានភាពធ្ងន់ធ្ងរ

  • 2018-07-08 12:52:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រហូត​មក​ទល់​ពេល​នេះ ក្មេង​ប្រុស​ចំនួន​៤​នាក់​ហើយ​ត្រូវ​បាន​គេ​ជួយសង្គ្រោះ​ចេញ​ពី​រូង​ភ្នំ​ថាំហ្លួង នៃ​ខេត្ត​ឈៀងរ៉ាយ ប្រទេស​ថៃ នា​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ ប៉ុន្តែ​ក្មេង​ប្រុស​ម្នាក់​ក្នុង​ចំណោម​នោះ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។

គួរ​បញ្ជាក់​ថា ក្មេង​ប្រុស​២​នាក់​ដំបូង​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ ដោយ​ម្នាក់​ដើរ​ចេញ​មក​នៅ​វេលា​ម៉ោង ៥ និង ៤០នាទី ឯ​ម្នាក់​ទៀត​នៅ​វេលា​ម៉ោង ៥ និង ៥០នាទី​ល្ងាច បន្ទាប់​ពី​ជាប់​ក្នុង​រូងភ្នំ​នោះ​អស់​រយៈពេល ១៦ថ្ងៃ។ មិន​យូរ​ប៉ុន្មាន ក្មេង​ប្រុស​ទី៣ និង ទី៤ ក៏​ត្រូវ​បាន​សង្គ្រោះ​ដែរ។ ក្មេង​ប្រុស​ទី១ ដែល​បាន​ដើរ​ចេញ​មក​ក្រៅ​មុន​គេ គឺ Mongkol Boonpiam អាយុ​១៣ឆ្នាំ។

ក្មេងប្រុស Mongkol Boonpiam

ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ត្រូវ​បាន​គេ​មើល​ឃើញ​ចាកចេញ​ពី​កន្លែង​កើតហេតុ នៅ​ម៉ោង ៧ និង ០៩នាទី​យប់។ ពួកគេ​ត្រូវ​បាន​ដឹក​តាម​ផ្លូវ​អាកាស​ទៅ​កាន់​មន្ទីរពេទ្យ Chiangrai Prachanukroh Hospital ស្ថិត​ក្នុង​ស្រុក Muang ដែល​ស្ថិត​នៅ​ចម្ងាយ ៦០គីឡូម៉ែត្រ។

យ៉ាង​ណា​មិញ មាន​របាយការណ៍​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​មួយ​និយាយ​ថា ក្មេង​ប្រុស​ទី​៥ក៏​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ចេញ​ពី​រូង​ភ្នំ​នោះ​ដែរ៕

ព័ត៌មាន​លម្អិត សប្បាយ នឹង​ធ្វើ​ការ​ចុះផ្សាយ​បន្ត​ទៀត

ចុចអាន៖

ប្រភព៖ Bangkokpost | Khaosod English   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី