កាន់តែ​ពិសេស​ រឿង​ សោភ័ណ្ឌ​ មាន​គេ​ធានា​ឲ្យ​ទៅ​រស់នៅ​បារាំង​​

  • 2018-07-09 01:32:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​កណ្ដាប់​ដៃ​ រឿង​ សោភ័ណ្ឌ​ ទម្លាយ​ឲ្យ​ដឹង​ថា​ តាម​ពិត​ទៅ​មាន​បងប្អូន​នៅ​ឯ​ប្រទេស​បារាំង​ គេ​ចង់​ធានា​ឲ្យ​ទៅ​រស់​នៅ​ទី​នោះ​ ឲ្យ​តែ​រូប​គេ​ចង់​ ប៉ុន្តែ​ជើង​ខ្លាំង​របស់​កម្ពុជា​រូប​នេះ​មិន​ទាន់​បាន​គិត​ដល់​ឡើយ។​

រឿង សោភ័ណ្ឌ(ខៀវ)

រឿង​ សោភ័ណ្ឌ​ បាន​ឲ្យ​ដឹង​ថា​ ការ​ទៅ​ប្រកួត​នៅ​ឯ​ប្រទេស​បារាំង​លើក​ចុង​ក្រោយ​ ៣ខែ​កន្លង​ទៅ​ថ្មីៗ​នេះ​ ជា​លើក​ទី៣​ហើយ​ ដែល​បាន​ទៅ​ប្រកួត​និង​ផ្សព្វផ្សាយ​នៅ​ឯ​ទឹកដី​អឺរ៉ុប​នោះ។​ មាន​បងប្អូន​ខ្មែរ​ជា​ច្រើន​បាន​ទទួល​រាក់ទាក់​យ៉ាង​កក់ក្ដៅ​បំផុត​នៅ​ឯ​ទីនោះ​ មិន​ថា​ហូបចុក​ឬ​ស្នាក់​នៅ​នោះ​ឡើយ។​

កីឡាករថៃសន្លប់ម្សិលមិញ​

ម្ចាស់​ខ្សែក្រវាត់​ជិត​ ១០​គ្រឿង​ខាង​លើ​នេះ​បន្ថែម​ថា​ មាន​អ្នក​ស្រឡាញ់​ និង​ចូលចិត្ត​នៅ​ឯ​បារាំង​នោះ​សួរ​មក​កាន់​រូប​គេ​ថា​ ឲ្យ​តែ​ចង់​នៅ​ទីនោះ​ពួក​លោក​នឹង​ធានា​ឲ្យ​នៅ​តែ​ម្ដង​ ថែម​ទាំង​បង្កើត​ក្លឹប​ប្រដាល់​ឲ្យ​មួយ​ថែម​ទៀត។​ យ៉ាង​ណា​ សោភ័ណ្ឌ​ ក៏​មិន​ទាន់​គិត​ដល់​ចំណុច​នេះ​ឡើយ​ ព្រោះ​ចង់​នៅ​ប្រកួត​នៅ​ខ្មែរ​បន្ត​ទៀតសិន ជើង​ខ្លាំង​រូប​នេះ​ ក៏​មិនបាន​ប្រាប់​ឈ្មោះ​អ្នក​ដែល​ចង់​ធានា​ខ្លួន​នៅ​ទី​នោះ​ទេ។​

រឿង សោភ័ណ្ឌ ឈ្នះថៃ​ម្សិលមិញ

រំលឹក​ដែរ​ថា​ រឿង​ សោភ័ណ្ឌ​ ជា​អ្នក​ប្រដាល់​ជួរមុខ​របស់​កម្ពុជា​លើ​ប្រភេទ​ទម្ងន់​ ៦៩​គីឡូក្រាម​ មក​ពី​ក្លឹប​ប្រដាល់​ម្ដុដរាជសីហ​ ប្រកួត​ចុង​ក្រោយ​ផ្ដួល​អ្នក​ប្រដាល់​ថៃ​ឲ្យ​សន្លប់​ទឹក​ទី២​នៅ​សង្វៀន​ CNC​ម្សិលមិញ។​ ជើង​ខ្លាំង​មក​ពី​ខេត្ត​កណ្ដាល​ខាង​លើ​នេះ​ ធ្លាប់​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​បារាំង​ចំនួន​ ៣លើក​មក​ហើយ​ ដែល​លើក​ចុង​ក្រោយ​នេះ​ទៅ​រយៈ​ពេល​៣ខែ​ទើប​វិល​ត្រលប់​កាល​ពី​ខែ​មិថុនា​ថ្មីៗ​នេះ​ទេ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី