គុជសារ​ ច័ន្ទរាជ្យ​ ត​ឲ្យ​ដៃគូ​ច្រើន​គីឡូ​ នៅ​តែ​អាច​ឈ្នះ​បាន​ខ្សែក្រវាត់

  • 2018-07-09 06:43:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​វ័យ​ក្មេង​ទើប​ប្រឡូក​ចូល​សង្វៀន​គុន​ចម្រុះ​ គុជសារ​ ច័ន្ទរាជ្យ អំឡុង​ការ​ប្រកួត​នៅ​ប្រទេស​ថៃ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ ដៃគូ​លើស​ទម្ងន់​ប្រហែល​ ៥-៦​គីឡូក្រាម​ ប៉ុន្តែ​នៅ​តែ​យល់​ព្រម​ប្រកួត​ថែម​ទាំង​ឈ្នះ​ខ្សែក្រវាត់​១​គ្រឿង​ទៀត​ផង។​

គុជសារ​ ច័ន្ទរាជ្យ​ អាវខ្មៅ

ហ៊ុន​ ច័ន្ទរាជ្យ​ គ្រូ​របស់​ គុជសារ​ ច័ន្ទរាជ្យ​ បាន​ឲ្យ​ដឹង​កាល​ពី​យប់មិញ​នេះ​ថា​ កូន​សិស្ស​របស់​ហាក់​ចាញ់​កម្លាំង​បន្តិច​ នា​ជំនួប​ដណ្ដើម​ខ្សែក្រវាត់​ក្នុង​កម្មវិធី​ Big Box Beatdown(BBB)​ ព្រោះ​ដោយ​សារ​ដៃគូ​លើស​ទម្ងន់​ដល់​ទៅ​ ៥-៦​គីឡូក្រាម​ឯ​ណោះ។​

បើ​ទោះ​ជា​ដៃគូ​មាន​ទម្ងន់​លើស​បែប​នេះ​ក្ដី​ ប៉ុន្តែ​កូន​សិស្ស​របស់​លោក​នៅ​តែ​អាច​យក​ឈ្នះ​បាន​ តាម​រយៈ​ការ​ចេះ​ការពារ​បាន​ល្អ​នៅ​ពេល​ត្រូវ​គេ​ចាប់​ ថែម​ទាំង​ចេះ​វ៉ៃ​វាយ​បក​ទៅ​វិញ​ក៏​ល្អ​ កណ្ដាប់​ក៏​មាន​ទម្ងន់​ផង​នោះ​ ជា​ហេតុ​ធ្វើ​ឲ្យ​កីឡាករ​ថៃ​បោះបង់​ការ​ប្រកួត​នៅ​ទឹក១​តែ​ម្ដង។​

កីឡាករ គុជសារ​ ច័ន្ទរាជ្យ​
រូបភាពហ្វេសបុក(BBB)

គ្រូ​ប្រដាល់​មាន​បទ​ពិសោធ​ច្រើន​ខាង​លើ​បន្ថែម​ថា​ លោក​នឹង​ព្យាយាម​ឲ្យ​កូន​សិស្ស​ថ្មីៗ​ទាំង​នេះ​ ចូល​ប្រកួត​សង្វៀន​តូច​ៗ​នៅ​ប្រទេស​ថៃ​ ឬ​កម្មវិធី​ផ្សេងៗ​ចំនួន​ទៀត​ឲ្យ​បាន​ច្រើន​ ដើម្បី​សន្សំ​បទ​ពិសោធ​ឲ្យ​ច្រើន​ឈាន​ចូល​សង្វៀន​ធំ​ One Championship​ នៅ​ពេល​ខាង​មុខ។​

អរុណា​ ច័ន្ទរាជ្យ​
អរុណា​ ច័ន្ទរាជ្យ​ ពេលគេសម្រេចដំបូង(រូបភាពហ្វេសបុក)

រំលឹក​ដែរ​ថា​ គុជសារ​ ច័ន្ទរាជ្យ​ ផ្ដួល​កីឡាករ​ថៃ​ឲ្យ​បោះបង់​ការ​ប្រកួត​នៅ​ទឹក​ទី១​ នា​ជំនួប​ដណ្ដើម​ខ្សែក្រវាត់​លក្ខណៈ​គុន​ចម្រុះ​ក្នុង​កម្មវិធី​ Big Box Beatdown(BBB) ​ កាល​ពី​ថ្ងៃ​ទី៧​ ខែ​កក្ដដា​ ឆ្នាំ​២០១៨​នៅ​ប្រទេស​ថៃ។​ ចំណែក​កីឡាករ​កម្ពុជា​មួយ​រូប​ទៀត​ អរុណា​ ច័ន្ទរាជ្យ​ ត្រូវ​បាន​ប្រកាស​ឲ្យ​ឈ្នះ​វិញ​បន្ទាប់​ពី​ គណៈកម្មការ​មើល​វីដេអូ​ប្រកួត​សារ​ឡើង​វិញ​ ឃើញ​ថា​ដៃគូ​ដែល​ជា​ជនជាតិ​រុស្សី​ប្រកួត​ខុស​លក្ខន្តិកៈ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី