ភ្ញាក់ផ្អើលខ្លាំង! មានដំណឹងថា Galaxy S10 នឹងមានដល់ ៣ ស៊េរី
- 2018-07-09 07:28:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ផ្អើលខ្លាំង! មានដំណឹងថា Galaxy S10 នឹងមានដល់ ៣ ស៊េរី
ចន្លោះមិនឃើញ
វិបសាយផ្ដល់ព័ត៌មានអំពីក្រុមហ៊ុន Samsung ដែលគួរឲ្យទុកចិត្តមួយឈ្មោះ SamMobile បានឲ្យដឹងថា Galaxy S10 ដែលគ្រោងប្រកាសចេញឆ្នាំក្រោយនេះ នឹងមានរហូតដល់ ៣ ស៊េរីឯណោះ។
ទាំង ៣ ស៊េរីនោះគឺមានមួយស៊េរីតម្លៃធូរថ្លៃមួយដែលមានអេក្រង់រាបស្មើទំហំ ៥,៨ អ៊ីញ រួមនឹងពីរស៊េរីតម្លៃថ្លៃដែលមានប្រើប្រាស់អេក្រង់រាងកោងទំហំ ៦,២ អ៊ីញ និងទំហំ ៦,៤៤ អ៊ីញ។
គេរំពឹងថា Galaxy S10 នឹងមានការបង្កប់ទ្រនាប់ស្កេនម្រាមដៃក្រោមផ្ទៃអេក្រង់ ដោយទ្រនាប់ស្កេនពិសេសនេះមានតែលើ Galaxy S10 ស៊េរីខ្ពស់ប៉ុណ្ណោះ។ ខណៈ Galaxy S10 តម្លៃធូរថ្លៃ មានប្រើទ្រនាប់ស្កេនម្រាមដៃនៅផ្នែកខាងកៀនវិញ។
ទោះយ៉ាងណានៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់ពី Samsung ពីការបន្ថែមស៊េរីមួយទៀត លើស្មាតហ្វូនត្រកូល S ដែលចេញនៅឆ្នាំក្រោយនៅឡើយទេ។ Galaxy S10 រំពឹងថានឹងបង្ហាញខ្លួននៅខែកុម្ភៈ ឆ្នាំ ២០១៩ ខាងមុខ៕