ប្រទេសទាំង១០ សម្បូរមនុស្សទទួលការអប់រំ ច្រើនជាងគេលើពិភពលោក

  • 2018-07-09 08:45:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការ​សេដ្ឋកិច្ច សហប្រតិបត្តិការ និងការអភិវឌ្ឍ ហៅកាត់ថា OECD បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​ប្រទេស​ចំនួន ១០ ដែល​សម្បូរ​មនុស្ស​ទទួល​ការ​អប់​រំ​ច្រើន​ជាង​គេ​លើ​ពិភពលោក​ ក្នុងឆ្នាំ២០១៦។

ចំនួន​​ដែល​បង្ហាញ​ក្នុង​របាយការណ៍​នេះ គឺគិត​ជា​ភាគរយ​ក្នុងចំណោមមនុស្ស​អាយុ​ចន្លោះ​ពី ២៥ ទៅ ៦៤ ឆ្នាំ ដែល​ទទួល​បាន​ការ​អប់រំ​ ក្នុង​​កម្រិត បរិញ្ញាបត្ររង (២ឆ្នាំ) បរិញ្ញាបត្រ (៤ឆ្នាំ) ឬ​​​មធ្យម​សិក្សា​បច្ចេកទេស​ផ្សេងៗ។

១០. ប្រទេស​ លុចសំបួរ​ មាន​ចំនួន ៤២,៨៦%

៩. ប្រទេស​ ន័រវែស​ មាន​ចំនួន ៤៣,០២%

៨. ប្រទេស ហ្វាំងឡង់ មាន​ចំនួន ៤៣,៦០%

៧. ប្រទេស ​អូស្ត្រាលី មាន​ចំនួន ៤៣,៧៤%

៦. សហរដ្ឋអាមេរិក មាន​ចំនួន ៤៥,៧៤%

៥. ចក្រភពអង់គ្លេស មាន​ចំនួន ៤៥,៩៦%

៤. ប្រទេស​កូរ៉េខាងត្បូង មាន​ចំនួន ៤៦,៨៦%

៣ ប្រទេស​អ៊ីស្រាអែល មាន​ចំនួន ៤៩,៩០%

២. ប្រទេស​ជប៉ុន មាន​ចំនួន ៥០,៥០%

១. ប្រទេស​កាណាដា មាន​ចំនួន ៥៦,២៧%៕

ចុចអាន៖

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង