១ជើង​របស់​ សុខ​ សាវិន​ ធ្វើ​ឲ្យ​តា​ចាស់​ Ri Da​ យួរដៃ​ត្រឹម​ទឹក​៤​

  • 2018-07-09 09:49:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​សិស្ស​របស់​ ស៊ន​ អេលីត​ សុខ​ សាវិន​ ទាត់​១ជើង​ឆ្វេង​ ឲ្យ​ខ្លា​ចាស់​របស់​ថៃ​ Ri Da​ បោះបង់​ការ​ប្រកួត​ត្រឹម​ទឹក​ទី៤​ បើ​ទោះ​ចង់​បន្ត​ទៀត​ក៏​អាច​ដែរ​ ព្រោះ​ដៃ​លើក​លែង​កើត​ហើយ​នា​ជំនួប​មិត្តភាព​អន្តរជាតិ​នា​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ។​

កីឡាករ សុខ សាវិន

សុខ​ សាវិន ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​ ប្រកួត​បាន​ល្អ​មែនទែន​ វ៉ៃ​ដោយ​បច្ចេកទេស​ និង​ចេញ​ផ្លែ​ធ្ងន់​ៗ​តែ​ម្ដង​ មិន​ថា​ការ​ទាត់​ផ្កាប់​ចាន​ ទាត់​ជើង​ក្រោម​ ការ​បត់​កែង​ ឬ​បោះ​ជង្គង់​ទេ​ គឺ​សុទ្ធតែ​ល្អ​ និង​ទទួល​បាន​ផល។​

អ្នក​ប្រដាល់​មក​ពី​ខេត្ត​បាត់ដំបង​ខាង​លើ​ ព្យាយាម​ចូល​វ៉ៃ​តាំង​ពី​ទឹក​ពី​ទឹក​ទី១​មក​ម្ល៉េះ​ ព្រោះ​អី​ជា​គូ​ឯក​ប្រចាំ​សង្វៀន​ ប៉ុន្តែ​ការ​វ៉ៃ​នេះ​ក៏​ត្រូវ​និង​កណ្ដាប់ដៃ​របស់​ Ri Da​ ម្ដងៗ​ចង់​វិល​ផង​ដែរ​ផង​ដែរ​ ដោយ​សារ​កណ្ដាប់​ដៃ​វ៉ៃ​សង​វិញ​ធ្ងន់​និង​ច្បាស់ៗ។​

សុខ​ សាវិន(ក្រហម)

ការ​បោះ​ជង្គង់​របស់​អ្នក​លេង​គុន​ខ្មែរ​ខាង​លើ​ គឺ​ចូល​ពេញ​ៗ​តែ​ម្ដង​ ស្រប​ពេល​កែង​បត់​ក៏​ចូល​មិន​ស្ទើរ​ដែរ​ នៅ​តែ​មិន​អាច​ផ្ដួល​ខ្លា​ចាស់​ឆ្លង​ដែន​មក​ពី​ថៃ​រូប​នេះ​បាន​ដដែល។​ ដោយ​សារ​វ័យ​ច្រើន​ផង​ និង​ត្រូវ​ផ្លែ​ធ្ងន់ៗ​ផង​ នៅ​ទឹក​ទី៤​ Ri Da​ រង​ការ​ទាត់​ក្រោម​ និង​ទាត់​ដៃ​ស្ដាំ​មួយ​ជើង​ក៏​ឈឺ​ដៃ​មិន​អាច​កម្រើក​បាន​ឡើយ។​

សុខ​ សាវិន ពេល​ឈ្នះ​ថៃ

រំលឹក​ដែរ​ថា​ សុខ​ សាវិន​ ជា​អ្នក​ប្រដាល់​មក​ពី​ក្លឹប​អេលីត​គុន​ខ្មែរ​របស់​អតីត​កីឡាករ​តេក្វាន់ដូ​ គេ​ប្រកួត​ចុង​ក្រោយ​របស់​គេ​ផ្ដួល​ជើង​ខ្លាំង​ថៃ​ Ri Da​ ឲ្យ​សន្លប់​ទឹក​ទី៤​នា​ជំនួប​មិត្តភាព​អន្តរជាតិ​សង្វៀន​ TV5​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី៧​ ខែ​កក្កដា​ ឆ្នាំ​២០១៨៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី