អបអរ! ក្មេងទី៦និងទី៧ ត្រូវគេជួយចេញពីរូងភ្នំថាំហ្លួង ដោយសុវត្ថិភាព! (មានវីដេអូ)

  • 2018-07-09 11:59:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​មក​ទល់​ពេល​នេះ ក្មេង​ប្រុស​ថៃ​សរុប​ចំនួន​៧នាក់​ហើយ ដែល​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ចេញ​ពី​រូង​ភ្នំ​ថាំហ្លួង នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​០៩ ខែ​កក្កដា ឆ្នាំ​២០១៨ នេះ ខណៈ​ក្មេង​ប្រុស​រួម​ទាំង​គ្រូ​បង្វឹក​របស់​ពួកគេ​សរុប ៦នាក់​ទៀត​កំពុង​រង់ចាំ​ការ​ជួយ​សង្គ្រោះ។

ក្មេង​ប្រុស​ទី៦ បាន​ចេញ​មក​ក្រៅ​នៅ​វេលា​ម៉ោង ៦ និង ២០នាទី ខណៈ​ក្មេង​ប្រុស​ទី៧ នៅ​វេលា​ម៉ោង ៦ និង ៣០នាទី​ល្ងាច។ រយៈ​ពេល​នេះ​គឺ ២ម៉ោង​បន្ទាប់​ពី​ក្មេង​ទី៥ ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញ​ពី​រូង​ភ្នំ​ខាង​លើ នៅ​វេលា​ម៉ោង ៤ និង ៤៥នាទី​រសៀល​ថ្ងៃ​ច័ន្ទ​នេះ ហើយ​ធ្វើដំណើរ​ទៅ​ដល់​មន្ទីរពេទ្យ​ដោយ​សុវត្ថិភាព នៅ​វេលា​ម៉ោង ៥ និង ៣៨នាទី​ល្ងាច។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ មិន​ទាន់​មាន​ការ​បង្ហាញ​ឲ្យ​ស្គាល់​ពី​អត្តសញ្ញាណ និង​ស្ថានភាព​របស់​ពួកគេ​នៅ​ឡើយ​ទេ។

គួរ​បញ្ជាក់​ថា ក្មេងៗ​ដែល​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ ត្រូវ​ដឹង​ទៅ​កាន់​មន្ទីរពេទ្យ Chiangrai Prachanukroh Hospital ស្ថិត​ក្នុង​ស្រុក Muang ដែល​ស្ថិត​នៅ​ចម្ងាយ ៦០គីឡូម៉ែត្រ។ ការ​សង្គ្រោះ​ត្រូវ​បាន​ចាប់ផ្ដើម​តាំង​ពី​ម៉ោង ១១ព្រឹក។ ក្មេង​ប្រុស​ដទៃ​ទៀត​ត្រូវ​គេ​រំពឹង​ថា នឹង​អាច​នាំ​ចេញ​មក​ក្រៅ​នៅ​ក្នុង​ថ្ងៃ​នេះ​ដែរ។

គួរ​រំលឹក​ឲ្យ​ដឹង​ថា ​ក្មេង​ប្រុស​ចំនួន​៤​នាក់​ដំបូង ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ទី​០៨ ខែ​កក្កដា ឆ្នាំ២០១៨៕

ព័ត៌មាន​បន្ថែម Sabay នឹង​ធ្វើ​ការ​ចុះផ្សាយ​បន្ត​ទៀត

សូមទស្សនាវីដេអូខាងក្រោម៖

ចុចអាន៖

ប្រភព៖ CNN | Khaosod English   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម