ហេតុអ្វីបានជាជប៉ុនទទួលរងទឹកភ្លៀងកម្រិតខ្ពស់ដូចនេះ?

  • 2018-07-10 02:14:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្យុះ​ទីហ្វុង និង​ភ្លៀង​ឥត​ឈប់​ឈរ​បាន​ធ្វើ​ឲ្យ​ប្រទេស​ជប៉ុន ទទួល​កម្រិត​ទឹក​ភ្លៀង​ច្រើន​លើស​លប់​រហូត​បង្ក​ជា​ទឹក​ជំនន់ និង​ការ​បាក់​ដី​ដែល​សម្លាប់​មនុស្ស​ច្រើន​ជាង ១២៦ នាក់​បើ​គិត​មក​ត្រឹម​ពេល​នេះ។

កាល​ពី​ថ្ងៃ​ទី ២៨ ខែ​មិថុនា ភ្លៀង​បាន​ធ្លាប់​ជា​ច្រើន​ថ្ងៃ​ជាប់​ៗ​គ្នា​រហូត​ធ្វើ​ឲ្យ​ទន្លេ Osaka នៅ​កណ្ដាល​ទីក្រុង Gifu នៃ​កោះ Honshuឡើង​ខ្លាំង និង​ហូរ​បាក់​ទំនប់​តែ​ម្ដង។ លើស​ពី​នេះ​ទៀត ភក់​បាន​ហូរ​ចុះ​ពី​ជ្រលង​ភ្នំ​ដែល​បាន​កាត់​ផ្ដាច់​ផ្លូវ​សំខាន់​មួយ​សម្រាប់​អ្នក​រស់​នៅ​ក្នុង​តំបន់។ ក្រោយ​មក​ទៀត នៅ​ថ្ងៃ​ទី ៣ ខែ​កក្កដា ព្យុះ​ទីហ្វុង Prapiroon បាន​បោក​បក់​មក​លើ​កោះ Kyushu ភាគ​ខាង​ជើង​កោះ Honshu។ ព្យុះ​នេះ បាន​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​តាម​តំបន់​ជា​ច្រើន​នៃ​កោះ Kyushu និង Honshu។

បន្ទាប់​មក​ព្យុះ​ទីហ្វុង​ត្រូវ​បាន​បញ្ចប់ ប៉ុន្តែ​ពពក​ខ្មៅ និង​ទឹក​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ឥត​ឈប់​រយៈ​ពេល ៣​ថ្ងៃ​នៅ​ក្នុង​តំបន់ ដែល​ជា​ហេតុ​បង្ក​ឲ្យ​មាន​ទឹក​ជំនន់ និង​គ្រោះ​មហន្តរាយ​ដូច​នេះ​តែ​ម្ដង។ ទោះ​យ៉ាង​ណា​ក៏​ដោយ អាជ្ញាធរ​ជប៉ុន​កំពុង​ខិត​ខំ​ជម្លៀស​ប្រជាជន​ដែល​រង​គ្រោះ​ទៅ​កាន់​ទី​សុវត្ថិភាព និង​ស្វែង​រក​អ្នក​បាត់​ខ្លួន​បន្ត​ទៀត៕

ចុចអាន ៖

ប្រភព៖ Aljazeera   ប្រែសម្រួល ៖ រ័ត្ន